ក្រុមហ៊ុនទូរស័ព្ទកូរ៉េខាងត្បូងអាចនឹងបំពាក់អេក្រង់កោងទៅលើម៉ូដែលស្មាតហ្វូនលំដាប់មធ្យម
នៅពេលអនាគតដ៏ខ្លីខាងមុខ ដើម្បីបង្កើនភាពទាក់ទាញទៅលើផលិតផលរបស់ខ្លួន។
ទំព័រ ETNews បានឱ្យដឹងថា Samsung កំពុងមានគម្រោងបំពាក់អេក្រង់កោងទៅលើបណ្ដាផលិត
ផលស្ថិតក្នុងស៊េរី Galaxy A ។ ប្រភពព័ត៌មានឱ្យដឹងថា បច្ចេកវិទ្យាអេក្រង់ OLED កោង កំពុងត្រូវ
បានក្រុមហ៊ុនអភិវឌ្ឍជាមួយនឹងតម្លៃផលិតទាប ដែលជួយនាំយកមុខងារនេះបំពាក់លើបណ្ដា
ស្មាតហ្វូនលំដាប់មធ្យម។
Galaxy A series ត្រូវបានដាក់នៅក្រោមបណ្ដាស្មាតហ្វូនកំពូលរបស់ Samsung ដូចជា Galaxy S
និង Galaxy Note ។ ស៊េរី Galaxy A ក្នុងឆ្នាំ ២០១៦ រួមមាន Galaxy A3, A5, A7 និង A9 បានជួយ
ឱ្យក្រុមហ៊ុន Samsung ទទួលបានជោគជ័យក្នុងការប្រកួតប្រជែង។
ថ្វីបើនៅតែរក្សាបានតំណែងជាអ្នកផលិតស្មាតហ្វូនលំដាប់លេខមួយក្នុងពិភពលោក ប៉ុន្តែ ចំណែក
ទីផ្សាររបស់ Samsung កំពុងត្រូវបានគំរាមដោយបណ្ដា “តារា” អាស៊ីថ្មី ដូចជា Huawei, Oppo ។ល។
ការបំពាក់អេក្រង់កោងទៅឱ្យស៊េរី Galaxy A អាចជាគុណសម្បត្តិមួយដែលក្រុមហ៊ុន Samsung ចង់
បង្កើតឡើងដើម្បីប្រជែងជាមួយគូប្រកួតនានាដែលលក់ស្មាតហ្វូនតម្លៃទាប។ បច្ចុប្បន្ន អេក្រង់ទើប
កោង ទើបត្រូវបានក្រុមហ៊ុន Samsung បំពាក់នៅលើ Galaxy Note edge, Galaxy S6 edge, S7
edge។ល។
ប្រែសម្រួល ៖ តារា
ប្រភព ៖ Sammobile