ក្នុងឆ្នាំ ២០១៦នេះ កាន់តែមានស្មាតហ្វូនច្រើនឡើងៗដែលមានគ្រឿងម៉ាស៊ីនល្អ អេក្រង់ធំ និង
មានថ្មដែលមានថាមពលល្អផងដែរ។ ខាងក្រោមនេះគឺជាបណ្ដាស្មាតហ្វូនដែលមានដែលមាន
ថាមពលថ្មល្អបំផុត។
iPhone 7 Plus
iPhone 7 Plus ត្រូវបានទំព័រ Phone Arena វាយតម្លៃថាជាម៉ូដែលលំដាប់ខ្ពស់ក្នុងឆ្នាំ ២០១៦
ដែលមានថ្មល្អបំផុត។ បើធៀបនឹង 6s Plus ថ្មរបស់ 7 Plus ត្រូវបានបន្ថែមពី 2.750 mAh ឡើង
2.900 mAh និងប្រើប្រាស់ប្រូសេសឺរ A10 core-4 ដែលមានសមត្ថភាពសំចៃថ្មបានច្រើន។
iPhone 7
iPhone 7 គឺជាកំណែតូចរបស់ 7 Plus ដែលមានទំហំតូច និងរីសូលូសឹនរបស់អេក្រង់ទាបជាង។
iPhone 7 ត្រូវបានបំពាក់ថ្មដែលមានថាមពល 1.960 mAh ប៉ុន្តែ ការប្រើប្រាស់ជាក់ស្ដែងបង្ហាញ
ថា ថាមពលថ្មរបស់ស្មាតហ្វូននេះ នៅតែប្រសើរជាងបណ្ដាស្មាតហ្វូនកំពូលៗមួយចំនួន។
Google Pixel
Google Pixel គឺជាស្មាតហ្វូនសំខាន់របស់ Google ក្នុងការប្រជែងជាមួយ iPhone ។ Google Pixel
ប្រើប្រាស់ថ្មដែលមានថាមពល 2.770 mAh ជិតស្មើនឹង iPhone 7 Plus ។
Xiaomi Mi 5
មិនត្រឹមតែមានគ្រឿងម៉ាស៊ីនល្អ និងតម្លៃទាបប៉ុណ្ណោះទេ Mi 5 របស់ Xiaomi ក៏មានថាមពលថ្មល្អ
ផងដែរ។ ថាមពលថ្ម 3.000 mAh គឺវាគ្រប់គ្រាន់ណាស់សម្រាប់ស្មាតហ្វូន Android ដែលមាន
អេក្រង់ Full HD 5,2 inch។
Google Pixel XL
បើធៀបទៅនឹង iPhone 7 Plus ថ្មរបស់ Google Pixel XL មានថាមពលខ្លាំងជាង ពោលគឺ 3.450
mAh។
Samsung Galaxy S7 edge
ម៉ូដែលស្មាតហ្វូនដែលមានតួនាទីជំនួសឱ្យ Galaxy Note 7 នៅចុងឆ្នាំនេះ ក៏មានថ្មដែលមានថាម
ពលប្រើប្រាស់បានយូរ។ ថ្មរបស់ Samsung Galaxy S7 edge មានថាមពល 3.600 mAh។
HTC 10
ស្មាតហ្វូននេះ ប្រើប្រាស់ថ្មដែលមានថាពល 3.000 mAh។
Moto Z Force
Moto Z Force ប្រើថ្មដែលមានថាពល 3.500 mAh។
Huawei P9
ស្មាតហ្វូននេះ ប្រើថ្មដែលមានថាមពល 3.000 mAh ។
Sony Xperia XZ
ថ្មរបស់ Sony Xperia XZ មានថាមពល 2.900 mAh ។
ពេលវេលានៃការប្រើប្រាស់ស្មាតហ្វូន ឆ្នាំ ២០១៦ ដែលត្រូវបានវាយតម្លៃដោយគេហទំព័របច្ចេក
វិទ្យា Phone Arena ។ លទ្ធផលដែលទទួលបានគឺពេលវេលាដំណើរការបន្តបន្ទាប់របស់ស្មាតហ្វូន
រាប់ចាប់ពីពេលបញ្ចូលថាមពលពេញ រហូតដល់អស់ថ្ម តាមរយៈការប្រើប្រាស់ធម្មតា។ ថ្មដែល
មានថាមពលប្រើប្រាស់បានកាន់តែយូរ វាត្រូវបានវាយតម្លៃកាន់តែខ្ពស់៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Phone Arena