Steve Jobs ធ្លាប់មានបំណងបង្កើតរថយន្ដ iCar ប៉ុន្ដែ គាត់មិនទទួលបានជោគជ័យ។ ពេលនេះ
CEO ថ្មីរបស់ Apple គឺលោក Tim Cook ក៏មានបំណងបន្តក្ដីស្រមៃនេះ។
Bryan Chaffin ជាអ្នកត្រួតពិនិត្យទំព័រសារព័ត៌មាន Mac Observer ដែលជាទំព័រជំនាញខាង
Apple ឱ្យដឹងថា មានទិន្នន័យជាច្រើនបង្ហាញថា Apple កំពុងតែអភិវឌ្ឍគម្រោងអ្វីមួយ ដែលមើល
ទៅដូចជារថយន្ដ។
iCar របស់ Apple នឹងមានរូបរាងបែបនេះ...?
បច្ចុប្បន្ន ក្រុមហ៊ុន Apple កំពុងតែស្វែងរក និងជ្រើសរើសបណ្ដាបុគ្គលិកដែលមានជំនាញខាង
ផលិតរថយន្ដពីក្រុមហ៊ុន Tesla ។ ដូច្នេះ ការដែលគេជឿថា Apple កំពុងច្នៃរថយន្ត គឺជារឿងដែល
មានមូលដ្ឋាន។ Bryan Chaffin ថ្លែងថា ខ្លួនបានសម្ភាសមនុស្សជាច្រើន នៅជ្រលងស៊ីលីកុន
(Silicon Valley)ដោយសួរពួកគេថា តើមាន ឬមិនមានចំពោះរឿងដែលថាក្រុមហ៊ុន Apple កំពុង
ច្នៃរថយន្តផ្ទាល់ខ្លួន? ក្នុងចំណោមមនុស្សដែលត្រូវបានសួរ គឺមានរហូតដល់ ៨០% ឆ្លើយថា ពួក
គេក៏ជឿថា Apple កំពុងច្នៃរថយន្ត។
...ឬបែបនេះ?
បុគ្គលិកម្នាក់របស់ Apple ក៏បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុន Apple សហការណ៍នឹង Tesla ដោយ
ព្រមចំណាយប្រាក់ដ៏ច្រើន ដើម្បីអាចប្រើប្រាស់វិស្វករកំពូលៗ មកពី Tesla។ គោលបំណងរបស់
Apple គឺមិនមានអ្វីក្រៅតែពីការច្នៃរថយន្តនោះទេ។
ប៉ុន្ដែ មកដល់ពេលនេះ មិនទាន់មានព័ត៌មានផ្លូវការណាមួយ ពីក្រុមហ៊ុន Apple នៅឡើយ ទាក់
ទិននឹងរឿងនេះ។ នេះប្រហែលដោយសារតែ Apple យល់ឃើញថា វាដូចឆាប់រហ័សពេកដើម្បី
បញ្ចេញឱ្យដឹងអំពីគម្រោងថ្មីបំផុតរបស់ខ្លួន ខណៈពួកគេកំពុងតែត្រៀមឧទ្ទេសនាម iWatch ឬ
Apple Watch។
យ៉ាងនេះក្ដី អនគតដ៏ខ្លីខាងមុខ យើងប្រហែលជានឹងបានឃើញរថយន្តដែលមានឡូហ្គូ Apple ធ្វើ
ដំណើរនៅតាមដងផ្លូវ ហើយវាអាចរថយន្តដែលបើកបរដោយស្វ័យប្រវត្ត (មិនចាំបាច់មានមនុស្ស
បើកបរ)។ ព្រោះថា ទាក់ទិននឹងរថយន្តគ្មានមនុស្សបើកនេះ Google និងបណ្ដាក្រុមហ៊ុនដទៃ ក៏
បាន និងកំពុងអភិវឌ្ឍ ដូច្នេះ Apple មិនចង់ក្លាយជាអ្នកតាមពីក្រោយគេ នៅពេលរថយន្តប្រភេទ
នេះ ក្លាយជាឧបករណ៍ពេញនិយមនៅអនគត៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Businessinsider/Internet