រូបមន្តផ្ទះមួយប្រភេទដែលមានឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់ ត្រូវបានគេដាក់តាំងបង្ហាញនៅ
អង់គ្លេស ដើម្បីបង្ហាញអំពីវិធីដែលមនុស្សត្រូវរស់នៅលើភពព្រះអង្គារ ក្នុងពេលអនាគត។
ផ្ទះដែលបង្ហាញអំពីវិធីរស់នៅលើភពព្រះរបស់មនុស្សនាពេលអនាគតនេះត្រូវបានដាក់តាំងបង្ហាញ
នៅឯស្ថានិយតារាសាស្ដ្រ Greenwich ក្នុងក្រុងឡុងដ៍ប្រទេសអង់គ្លេស នេះបើតាម International
Business Times ចុះផ្សាយកាលពីថ្ងៃទី ១១វិច្ឆិកា។
ផ្ទះដែលត្រូវបានរចនាឡើងដោយយោងទៅតាមឯកសាររបស់ក្រុមអ្នកតារាសាស្ដ្រនៅស្ថានិយ
តារាសាស្ដ្រ Greenwich និង Stephen Petranek ដែលជាម្ចាស់សៀវភៅ “យើងនឹងរស់នៅលើភព
ព្រះអង្គារបែបណា?” បានជួយឱ្យយើងមានការយល់ដឹងអំពីដំណោះស្រាយត្រឹមត្រូវដើម្បីទប់ទល់
នឹងបរិស្ថានមិនល្អនៅលើភពព្រះអង្គារ។
ផ្ទះនេះរូមមានគ្រែជាជាន់តូចមួយ ម៉ាស៊ីនបោះពុម្ភ 3D ម៉ាស៊ីនហាត់ប្រាណ សម្លៀកបំពាក់សម្រាប់
អ្នកអវកាស រួមនឹងបណ្ដាឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត។ ជញ្ជាំងផ្ទះនេះ មានកម្រាស់ជាតិ
០,៥ម៉ែត្រ។ ប៉ុន្តែ នៅពេលត្រូវបានសាងសង់នៅភពព្រះអង្គារ ផ្ទះនេះត្រូវការកម្រាស់ប្រហែលពី
៣,៥ទៅ៤,៥ម៉ែត្រ ដើម្បីរារាំងវិទ្យុសកម្មអវកាសនៅលើភពក្រហមនេះ។
Stephen Petranek បកស្រាយថា “បរិស្ថាននៅលើភពព្រះអង្គារ មិនសមស្របសម្រាប់មនុស្ស។
ភពនេះមាន អូហ្សូនស្ដើង ដូច្នេះ អ្នកត្រូវតែការពារខ្លួនឯងពីវិទ្យុសកម្មនៅទីនេះ”។
យោងតាម Marek Kukala អ្នកតារាវិទ្យានៅស្ថានិយអង្កេតតារា Greenwich បណ្ដាផ្ទះដំបូងៗ អាច
នឹងត្រូវបានសាងសង់ឡើងដោយមនុស្សយន្ត ក្រោយមក អ្នកអវកាសពីផែនដីនឹងហោះទៅកាន់
ភពព្រះអង្គារ និងបង្ហើយកិច្ចការដែលនៅសល់។
Marek Kukala ឱ្យដឹងថថា “យើងខ្ញុំនឹងប្រើប្រាស់ឡើងវិញនូវផ្នែកនានារបស់យានអវកាស នៅ
ពេលទៅកាន់ភពព្រះអង្គារ។ ដោយការប្រើប្រាស់នូវវត្ថុធាតុនៅលើភពព្រះអង្គារ ដូចជាការច្នៃឥដ្ឋ
ពីដី ឬដាំដំណាំជាដើម យើងខ្ញុំអាចកាត់បន្ថយទម្ងន់របស់សម្ភារៈដែលយកទៅតាមខ្លួន”។
ប៉ុន្តែ សំណង់ទាំងនោះត្រូវតែរឹងមាំ និងមានសុវត្ថិភាព។ Marek Kukala បន្តថា “នៅពេលរស់នៅ
ក្នុងផ្ទះ អ្នកត្រូវចេះការពារខ្លួន នៅចំពោះមុខគ្រោះថ្នាក់នៅលើភពព្រះអង្គារ”។
Marek Kukala និយាយថា គម្រោងនាំមនុស្សទៅកាន់ភពព្រះអង្គារគឺជាគម្រោងវែងឆ្ងាយ ដែល
ត្រូវការប្រាក់វិនិយោគ និងត្រូវប្ដូរផ្លាស់មនុស្សជាបន្តបន្ទាប់។
Marek Kukala ថ្លែងថា “ខ្ញុំសង្ឃឹមថា នោះមិនមែនជាការធ្វើដំណើរមិនត្រលប់។ អ្នកនឹងត្រូវប្រើ
ប្រាស់ផ្នែកខ្លះរបស់យានអវកាសដើម្បីសាងសង់កន្លែងស្នាក់នៅ។ ប៉ុន្តែ ខ្ញុំសង្ឃឹម និងចង់ឱ្យមាន
យានអវកាសផ្សេងដើម្បីឱ្យអ្នកអវកាសអាចចាកចេញ បន្ទាប់ពីរស់នៅបានច្រើនឆ្នាំ ហើយមនុស្ស
នឹងធ្វើដំណើរឡើងចុះ រវាងផែនដី និងភពព្រះអង្គារ”៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail