បន្ទាប់ពី Galaxy Note Edge ទទួលបានជោគជ័យ ក្រុមហ៊ុន Samsung នឹងបញ្ចេញលក់នូវស្មាត
ហ្វូនអេក្រង់កោងកំណែបន្ទាប់របស់ខ្លួន ប៉ុន្តែលើកនេះ គឺជាទូរស័ព្ទដែលមានអេក្រង់កោងទាំងពីរ
ចំហៀង។ ម៉ូដែលទូរស័ព្ទដែលបាន និងកំពុងតែលេចធ្លាយព័ត៌មាន មានឈ្មោះកូដថា SM-G925
ហើយឈ្មោះជាផ្លូវការរបស់វាគឺ Galaxy S6 Edge ។
ព័ត៌មានចចាមអារ៉ាមដែលថា Galaxy Note Edge ថ្មី មានអេក្រង់កោងទាំងពីរចំហៀង ត្រូវបានគេ
ទទួលស្គាល់ការពិត
ប្រភពព័ត៌មានបន្តថា Galaxy S6 Edge នឹងប្រើអ៊ីនធឺរហ្វេសដូចទៅនឹង Note Edge ត្រង់ចំហៀង
ទាំងពីររបស់ម៉ាស៊ីន ដែលអ្នកប្រើប្រាស់អាចចូលទៅកាន់ Yahoo! News, ព័ត៌មានអំពីហិរញ្ញវត្ថុ
ទិន្នន័យ S Health, Night Lock, Express Me រួមនឹងមុខងារជាច្រើនផ្សេងៗទៀត។
អេក្រង់កោងទាំងពីរចំហៀង ជួយឱ្យអតិថិជនប្រើដៃឆ្វេង មានភាពងាយស្រួលក្នុងការប្រើប្រាស់
ទន្ទឹមនឹងនេះ អេក្រង់របស់ Galaxy S6 Edge ក៏បង្ហាញអំពីព័ត៌មាន Quick Glance (មើលម៉ោង
បានរហ័ស និងការប្រកាសនានាដោយមិនបាច់បើកម៉ាស៊ីន) រួមជាមួយនឹងបញ្ជីទំនាក់ទំនងដែល
មានច្រើនពណ៌សម្រាប់ជ្រើសរើស។ ក្រៅពីនេះ បណ្ដាឧបករណ៍ផ្សេងៗដែលត្រូវបានបន្ថែម គឺ
អាចទាញយកពីឃ្លាំង App របស់ Samsung ។
ស្មាតហ្វូនថ្មីនេះ នឹងមានឈ្មោះថា Galaxy S6 Edge
Galaxy Note Edge សមស្របចំពោះមនុស្សដែលប្រើប្រាស់ដៃស្ដាំ ចំណែកអេក្រង់កោងទាំងពីរ
ចំហៀងរបស់ Galaxy S6 Edge អ្នកនឹងមិនបាច់ព្រួយបារម្ភអំពីការប្រើប្រាស់។ Galaxy S6 Edge នឹងត្រូវបានឧទ្ទេសនាមនៅក្នុងព្រឹត្តិការណ៍ MWC 2015 ដែលនឹងប្រារព្ធឡើង ចាប់ពីថ្ងៃទី ២ ដល់
ទៅ ៥ ខែមិនាខាងមុខ។ ជាងនេះ Samsung ក៏អាចនឹងបង្ហាញខ្លួន នូវស្មាតហ្វូនសំខាន់ Galaxy
S6 របស់ខ្លួន នៅក្នុងអំឡុងពេលដូចគ្នានេះ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ gsmarena/sammobile