CamNews

ជីវិត និងការងារ 

វិធីធ្វើម្ហូប៖ ខជើងទា ឆ្នាំងដី

គ្រឿង​ផ្សំ
-ជើងទា ៣ខាំ​កន្លះ
-ស្ករ ៣​ស្លាបព្រា​កាហ្វេ
-ប៊ីចេង ៣​ស្លាបព្រា​កាហ្វេ
-ម្សៅស៊ុប ២​ស្លាបព្រា​កាហ្វេ
-អំបិល ១​ស្លាបព្រា​កាហ្វេ
-ម្រេច កន្លះ​ស្លាបព្រា​កាហ្វេ
-ប្រេងខ្យង ៤​ស្លាបព្រា​បាយ
-ទឹកស៊ីអ៊ីវ ២​ស្លាបព្រា​បាយ
-ម្សៅឆា កន្លះ​ខាំ
-ការ៉ុត ១​មើម -ផ្សិតខ្មៅ ១​ខាំ
-ខ្ទឹមស ១​មើម​ចែកជា២
-ម្ទេស​ដៃនាង ទៅតាម​តម្រូវការ
-ជីវ៉ាន់ស៊ុយ ៣​ដើម
-ប្រេងឆា ១​ស្លាបព្រា​បាយ
-ទឹកស៊ុប ១​វែកសម្ល
-ប្រេងល្ង ១ចឹប

របៀប​រៀបចំ​គ្រឿង​ផ្សំ
-ជើងទា​កាត់​ក្រចក​ជើងចេញ ហើយ​លាងទឹក​ឱ្យស្អាត បន្ទាប់មក ​យកទៅ​ប្រឡាក់​ជាមួយ
​គ្រឿងផ្សំ ដូចជា​ស្ករកន្លះ​ស្លាបព្រា​កាហ្វេ ប៊ីចេង​កន្លះ​ស្លាបព្រា​កាហ្វេ ម្សៅស៊ុប​កន្លះ​ស្លាប
ព្រា​កាហ្វេ ទឹកស៊ីអ៊ីវ​១ស្លាបព្រា​បាយ។
-ម្រេច​បុកឱ្យ​ម៉ដ្ឋ
-ការ៉ុត​លាង​ទឹកឱ្យ​ស្អាត​ចិតជា​ម៉ូត​ហើយ​ហាន់​បញ្ឆិតៗ
-ផ្សិតខ្មៅ​យកទៅ​ត្រាំទឹក ហើយ​កាត់​ជាពីរ បើសិនជា​ធំពេក
-ម្ទេស និង​ជីវ៉ាន់​ស៊ុយ លាងទឹក​ឱ្យស្អាត
-ម្សៅឆា​យកទៅ​លាយទឹក តែកុំ​ឱ្យ​រាវពេក
-ខ្ទឹមស​យកទៅ​ចិញ្ច្រាំ​កុំឱ្យ​ម៉ដ្ឋពេក

វីធី​ធ្វើ
ដំបូង​ ត្រូវយក​ជើងទា​ ដែល​ប្រឡាក់​រួច យក​ទៅបំពង​ជាមួយ​ខ្លាញ់​ឱ្យក្រៀម ​ ល្មម ហើយ​
យកទៅ​ត្រាទឹក​ឱ្យរីក​ស្បែក។ បន្ទាប់​មកទៀត​ ត្រូវយក​ទៅធ្វើ​ជាផាក់​ឡូវ  ដោយ​ជាដំបូង​
ត្រូវដាក់​ដាំទឹក​ឱ្យពុះ​ដោយ​ប្រើទឹក​១លីត្រ។

បន្ទាប់មក​ទៀត   ​ត្រូវដាក់​ជើងទា ដែល​ត្រាំទឹក​ចូល  រួច​សឹម​ដាក់​ប៊ីចេង​១ស្លាបព្រា​កាហ្វេ
ស្ករស​ ២ស្លាបព្រា​កាហ្វេ  ម្សៅស៊ុប ​កន្លះ​ស្លាបព្រា​កាហ្វេ  អំបិល​ ១ស្លាបព្រា​កាហ្វេ ប្រេង
ខ្យង ​២ស្លាបព្រា​បាយ   ដោយ​ត្រូវ​រម្ងាស់ ​ ឱ្យផុយ​ដោយប្រើ​រយៈពេល​ ២ម៉ោង។ បន្ទាប់​ពី
ផុយ​ហើយ​ ត្រូវ​ស្រង់​ជើងទា ​យកមក​  ឆា​មួយសាទៀត ដោយ​ជាដំបូង​ត្រូវ​ដាក់​ខ្ទះឱ្យក្ដៅ​
ហើយ​ដាក់​ប្រេងឆា​ ១ស្លាបព្រា​បាយ​  ចូលឱ្យ​ក្ដៅ ហើយ​ត្រូវដាក់​ខ្ទឹមស​ចិញ្ច្រាំ​១ស្លាបព្រា​
បាយ​ចូល​  បំពង​ឱ្យឡើង​ជើង​ អង្ក្រង។ បន្ទាប់​មកទៀត   ​ដាក់ជើង​ទា​ចូល  ទុក​បន្ដិច រួច
ហើយ​ដាក់​ការ៉ុត ផ្សិតខ្មៅ ប៊ីចេង១​ស្លាបព្រា​កាហ្វេ ម្សៅស៊ុប​១ស្លាបព្រា​កាហ្វេ ដាក់​ម្រេច
ប្រេងខ្យង​១ស្លាបព្រា​បាយ និង​ដាក់ទឹក​ស៊ីអ៊ីវ​កន្លះ​ស្លាបព្រា​កាហ្វេ។

ចុងក្រោយ ​ត្រូវដាក់​ទឹកស៊ុប កន្លះ​វែក​រម្ងាស់​ឱ្យចូល​ជាតិ​    ប្រហែល​១នាទី​ឱ្យរីង​ទឹកល្មម
ទើបដាក់​ម្សៅឆា ​ដែល​លាយ​ជាមួយ​ទឹកច្របល់​ចូល ហើយ​ដាក់ប្រេង​ល្ង១ ចឹប។ រួច​ដាក់
​ឆ្នាំង​ឱ្យក្ដៅ​ រួច​ចាក់ជើង​ទា ចូល​ទៅក្នុង​ឆ្នាំង ដាក់​ជីវ៉ាន់ស៊ុយ  ម្ទេសចូល​​ជាការ​ស្រេច៕

ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian


Tags: Lifestyle Khmer food