Xiaomi បានប្រកាសបង្ហាញណែនាំស្មាតហ្វូនស៊េរីថ្មី Mi 5 នៅក្នុងព្រឹត្តិការណ៍ MWC កាលពីចុងខែកុម្ភៈ កន្លងទៅថ្មីៗនេះ។ វាក៏ទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូន។ ស្មាតហ្វូននេះ ចេញលក់មាននបីម៉ូដែល ហើយដាក់លក់តែនៅលើទីផ្សារប្រទេសចិនតែ ប៉ុណ្ណោះ។
នៅក្នុងដំណាក់កាលចេញលក់ដំបូង (ថ្ងៃទី១ ខែមីនា) Xiaomi បានប្រគល់ទំនិញ (ស្មាតហ្វូន Mi 5) ដល់ ដៃអតិថិជន បានចំនួន ៤លានគ្រឿង។ មុននេះ ក្រុមហ៊ុនបានបើកទទួលនូវការបញ្ជាទិញ និងប្រមូល បានសំបុត្រប័ណ្ណបញ្ជាទិញចំនួន ១៧លានសំបុត្រ។ ដំណាក់កាលទី២ ក្នុងការប្រគល់ទំនិញទៅឲ្យ អតិថិជន ដែលបានបញ្ជាទិញទុកមុន នឹងធ្វើនៅថ្ងៃទី៨ ខែមីនា ហើយបរិមាណប្រគល់នោះ គឺប្រហាក់ ប្រហែលនឹងដំណាក់កាលទីមួយដែរ។
ប្រភពព័ត៌មានមួយចំនួននៅប្រទេសចិន បានឲ្យដឹងថា កម្លាំងនៃការផលិតបច្ចុប្បន្ន គឺមិនអាចផ្គត់ផ្គង់ គ្រប់ ទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ឡើយ។ Xiaomi កំពុងធ្វើសំណើដល់ Foxconn និង Inventec ដើម្បីជួយបង្កើនការផលិត។
Mi 5 លេចធ្លោជាមួយនឹងលក្ខណៈសម្បត្តិខ្ពស់ រួមមាន chip Snapdragon 820, RAM 3 GB (និងមាន ជម្រើសម៉ូដែល RAM 4 GB), អេក្រង់ 5,15 inch Quad HD, ថាមពលថ្ម 3000 mAh និងមានកាមេរ៉ា ក្រោយទំហំ 16 megapixel ។ ស្មាតហ្វូននេះ មានផ្ទៃខាងក្រោយរាងកោង ស៊ុមព័ទ្ធតួស្មាតហ្វូនធ្វើពី លោហធាតុ សម្រាប់ម៉ូដែលខ្ពស់បំផុត គឺប្រើប្រាស់សារធាតុសេរាមិច។ រីឯតម្លៃលក់វិញ គឺប្រហាក់ ប្រហែលនឹង ៣០៦ដុល្លារ (នៅទីផ្សារប្រទេសចិន) សម្រាប់ម៉ូដែលទាបបំផុត ៕
- អានអត្ថបទ៖ Xiaomi Mi 5 បង្ហាញខ្លួនជាផ្លូវការ: រូបរាងស្អាត កម្លាំងខ្លាំងជាមួយនឹងឈីប Snapdragon 820, RAM 4GB
- អានអត្ថបទ៖ ពិតជាមិនធម្មតា Galaxy S7 ត្រាំក្នុងទឹកពុះហើយ នៅអាចដំណើរការបានធម្មតាទៀត (វីដេអូ)
ប្រែសម្រួល៖ មង្គល
ប្រភព៖ zing