CamNews

ព័ត៌មានបច្ចេកវិទ្យា 

ឆ្នាំងសាកគ្មានខ្សែ “បុរាណហើយ” ពេលនេះអ្នកអាចប្រើឆ្នាំងសាកហោះ វិញម្ដង

បើសិនអ្នកកំពុងតែស្វែងរកវិធីបញ្ចូលថាមពលថ្មបែបចម្លែក នោះ ឧបករណ៍នេះ ពិតជាសមស្រប
សម្រាប់អ្នក។

នៅពេលការសាកថ្មទូរស័ព្ទមិនបាច់ប្រើខ្សែ កំពុងតែមានការចាប់អារម្មណ៍ខ្លាំងក្នុងពិភពលោក
ក្រុមហ៊ុនមួយបានរកឃើញវិធីថ្មី ប្លែកភ្នែកក្នុងការបញ្ចូលថាមពលថ្មទូរស័ព្ទ នោះគឺ ឆ្នាំងសាកថ្ម
ហោះ។

OvRcharge គឺជាប្រព័ន្ធសាកថ្មមិនមានខ្សែ ដែលអាចជួយឱ្យស្មាតហ្វូនរបស់ហោះអណ្ដែតទៅលើ
ដោយប្រើថាមពលម៉ាញេទិច។ ឧបករណ៍ពិសេសនេះ ក៏មិនមែនជាឆ្នាំងសាកអត់ខ្សែពិតប្រាកដ
នោះដែរ ព្រោះអ្នកត្រូវភ្ជាប់សម្បកពិសេសមួយនៅផ្នែកខាងខ្នងរបស់ទូរស័ព្ទដើម្បីបញ្ចូលថាមពល
ថ្ម។ ភាគីក្រុមហ៊ុនផលិតឧបករណ៍នេះ បានឱ្យដឹងថា ឧបករណ៍នេះ អាចជួយឱ្យស្មាតហ្វូនទាំងអស់
អណ្ដែត និងវិលជុំ នៅពេលកំពុងបញ្ចូលថាមពល។

ឧបករណ៍សាកថ្មនេះ មានតម្លៃទាបបំផុតត្រឹម ១៧៧ដុល្លារអាមេរិក សម្រាប់បណ្ដាអតិថិជនដំបូង​ដែលបានចុះឈ្មោះបណ្ដាក់ទុកនៅលើទំព័រ Kickstarter។

នេះគឺជាតម្លៃទាបបំផុតដែលអ្នកត្រូវចំណាយដើម្បីទទួលបានឧបករណ៍សាកទូរស័ព្ទពិសេសនេះ។
ឧបករណ៍នេះ អាចចំណាយពេលយូរជាងក្នុងការសាកថ្ម បើធៀបនឹងឆ្នាំងសាកមានខ្សែ ប៉ុន្តែជំនួស
មកនេះ អ្នកនឹងទទួលបាននូវឧបករណ៍សាកថ្មមួយដ៏ពិសេស ដែលអ្នកដទៃឃើញហើយ ស្ងើច
សរសើរមិនដាច់ពីមាត់។

បើសិនអ្នកពេញចិត្ត និងចង់បានឧបករណ៍នេះមកប្រើ សូមអញ្ជើញចូលទៅកាន់ទំព័រ Kickstarter
ដើម្បីបណ្ដាក់ទុក។

ប្រែសម្រួល ៖ បុត្រា


Tags: ឆ្នាំងសាកគ្មានខ្សែ ឆ្នាំងសាកហោះ OvRcharge