CamNews

ព័ត៌មានបច្ចេកវិទ្យា 

អ្នកវិទ្យាសាស្ដ្ររកឃើញទឹកដ៏ច្រើន នៅលើកូនភព Ceres ក្នុងប្រព័ន្ធព្រះអាទិត្យ

កូនភព Ceres បាន និងកំពុងតែធ្វើឱ្យអ្នកវិទ្យាសាស្ដ្រមានការរំភើបចិត្ត។ ដំបូងគឺបណ្ដាភ្នំភ្លើងកក
ដែលមានកំពស់៤គីឡូម៉ែត្រ មានផ្ទុកពេញដោយអំបិល ហើយថ្មីៗនេះ គឺការរកឃើញថាភពនេះ
មានផ្ទុកពេញដោយទឹក។

យោងតាមទំព័រ Engadget កូនភព Ceres មានផ្ទុកទឹកយ៉ាងច្រើននៅខាងក្នុង។ យានអវកាស
Dawn បានឱ្យដឹងថា កូនភពនេះមានទឹកប្រហែល ៣០% ។

បន្ទាប់ពីហោះចូលទៅក្នុងគន្លងគោចរនៅលើកូនភព Ceres យានអវកាស Dawn បានបង្វែរប្រព័ន្ធ
neutrino និងកាំរស្មី Gamma ទៅលើផ្ទៃខាងលើរបស់កូនភពនេះ។ ឧបករណ៍នេះអាចប្រមូលទឹក
ដោយការវាស់ភាពរលាយរបស់កាំរស្មី gamma និង neutron ក្នុងទំហំពីរបីម៉ែត្រការ៉េនៅលើផ្ទៃខាង
លើរបស់កូនភព។ ប្រការនេះអនុញ្ញាតឱ្យគេដឹងអំពីបរិមាណអ៊ីត្រូហ្សែននៅក្បែរផ្ទៃខាងលើ ដែល
ជួយឱ្យអ្នកវិទ្យាសាស្ដ្រដឹងបាននូវបរិមាណនៃជាតិទឹកបច្ចុប្បន្ន ដែលកំពុងកក ឬត្រូវជាប់នៅខាង
ក្នុងរ៉ែនៅលើកូនភព។

កូនភព Ceres អាចនឹងមានផ្ទុកទឹកប្រហែលពី ១៧ទៅ៣០% ដោយសារពាក់កណ្ដាលភពនេះ
មានទម្ងន់ប្រហែល១ quintillion តោន (ប្រហែល ១.០០០.០០០.០០០.០០០.០០០.០០០ តោន)។
ដូច្នេះ អ្នកវិទ្យាសាស្ដ្រគិតឃើញថា ទឹកនៅលើកូនភព Ceres មានប្រហែលពី ០,២ទៅ០,៣
quintillion តោន។ ភពផែនដីមានទឹកប្រមាណជា ១៥ quintillion តោន ប៉ុន្តែ មានអង្កត់ផ្ចិតធំជាង
Ceres ១០ដង។

Ceres អាច​ផ្ទុក​ទឹកពី ១៧ទៅ៣០% ដោយសារពាក់កណ្ដាលកូនភពនេះ ទម្ងន់ប្រហែល 
quintillion តោន
 

ក្រុមអ្នកវិទ្យាសាស្ដ្របានសន្និដ្ឋានថា ទឹកក្នុងសភាពរាវ ធ្លាប់បានហូរនៅលើកូនភព Ceres ក្នុង
ដំណាក់កាលដំបូងនៃប្រព័ន្ធព្រះអាទិត្យ។ ប៉ុន្តែ នៅពេលវាកាន់តែត្រជាក់ ទឹកកកនៅលើផ្ទៃខាង
លើបានប្រែជាចំហាយទឹក ឬហួតទៅក្នុងបរិយាកាស ឬក៏ក្លាយជាពពកស្ដើង។ ប៉ុន្តែ ក្នុងតំបន់
ដែលត្រជាក់ជាង ទឹកអាចមាននៅក្នុងស្រទាប់ផ្ទៃខាងលើ ក្នុងរយៈពេលច្រើនជាង ៤,៥ពាន់លាន
ឆ្នាំ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ Engadget


Tags: កូនភព Ceres ទឹក វិទ្យាសាស្ដ្រ អវកាស