ក្រុមអ្នកវិទ្យាសាស្ដ្រយល់ថា ភពទី៩ មានភ្នំភ្លើងច្រើន និងមានទន្លេកំអែភ្នំភ្លើងហូរនៅលើផ្ទៃ
ខាងលើ ព្រមទាំងមានស្រទាប់ទឹកកកស្ដើង ដោយសារសីតុណ្ហភាពត្រជាក់ពេក។
ភពទី៩ អាចនឹងស្ថិតនៅជាយដែនៃប្រព័ន្ធព្រះអាទិត្យ
ក្រុមអ្នកតារាសាស្ដ្រយល់ថា ភពទី៩ដ៏អាថ៌កំបាំង មានចម្ងាយពីព្រះអាទិត្យប្រហែល ២៤១ពាន់
លានគីឡូម៉ែត្រ។ នោះអាចជាភពដែលមានថ្មជាចម្បង ប្រហាក់ប្រហែលនឹងផែនដី ប៉ុន្តែ វា
មានទំហំធំជាងផែនដី ១០ដង នេះបើតាម Science Channel។
អ្នកជំនាញខាងភូគម្ភសាស្ដ្រ Jani Radebaugh ថ្លែងថា ទំហំដ៏ធំរបស់ភពនេះ អនុញ្ញាតឱ្យវា
រក្សាទុកនូវកំដៅដ៏ច្រើននៅខាងក្រោមដី។ ប្រការនេះ ធ្វើឱ្យស្រទាប់នានាក្រោមដី ធ្វើសកម្ម
ភាពច្រើនជាងធៀបនឹងផែនដី។ ភ្នំភ្លើង និងកំអែភ្នំភ្លើង អាចជះពន្លឺក្រហមពាសពេញផ្ទៃខាង
លើរបស់ភពនេះ ទន្ទឹមនឹងពន្លឺព្រាលៗពីព្រះអាទិត្យ និងផ្កាយផ្សេងៗ។
ភពទី៩ អាចនឹងមានទឹកកក និងភ្នំភ្លើងច្រើន
ចំហាយទឹក និងធាតុផ្សេងៗ អាចបាញ់ចេញពីក្រហែងនៅលើផ្ទៃដីរបស់ភពនេះ។ ប៉ុន្តែ ដោយ
សារតែនៅជាយដែននៃប្រព័ន្ធព្រះអាទិត្យ ត្រជាក់ពេក ធ្វើឱ្យចំហាយទឹកមួយផ្នែកត្រូវកក
ភ្លាមៗ។ ប្រការនេះបណ្ដាលឱ្យមានព្រិលធ្លាក់ និងមានទឹកកកមួយស្រទាប់ស្ដើង នៅលើដីនៃ
ភពទី៩នេះ៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Science Channel