ប្រភពព័ត៌មានពីប្រទេសចិន ទើបតែបានបង្ហើបឱ្យដឹងអំពីដំណឹងដ៏គួរឱ្យចាប់អារម្មណ៍មួយ ស្ដី
អំពីផលិតផល iPad ពីរប្រភេទ របស់ Apple ។
ព័ត៌មានដែលបានបែកធ្លាយស្ដីពីផលិតផលថ្មីរបស់ Apple ភាគច្រើនផ្ដោតទៅតែ iPhone 6 ប៉ុន្ដែគេហាក់ដូចជាភ្លេចនិយាយអំពីផលិតផលសំខាន់ផ្សេងទៀតរបស់ Apple នោះគឺ iPad ។
ថ្ងៃនេះ (២៣ កក្កដា) ប្រភពដ៏គួរឱ្យទុកចិត្តមួយ ពីប្រទេសចិន បានបង្ហើបពីព័ត៌មានជាច្រើន
ទាក់ទិននឹងផលិតផលពីរប្រភេទរបស់ Apple ដែលជិតនឹងបង្ហាញខ្លួន នោះគឺ iPad Mini 3 និង
iPad ១២,៩អ៊ិន្ឈ៍។
យោងតាមប្រភពខាងលើ iPad Mini ថ្មី នឹងស្ដើងជាងកំណែមុន ដល់ទៅ ៣០% ។ ដោយសារ
តែកាត់បន្ថយកម្រាស់បែបនេះ គេជឿថា ផលិតផលខាងលើ នឹងត្រូវបាន Apple ដាក់ឈ្មោះ
ថា iPad Mini Air ។ ឧបករណ៍នេះនឹងប្រើប្រាស់ឈីប A8 ដែលផលិតឡើងដោយក្រុមហ៊ុន
TSMC ។
ដូចដែលមិត្តអ្នកអាចបានដឹងហើយថា iPad Mini 2 បច្ចុប្បន្ន មានកម្រាស់ ៧,៥មម ប្រសិន
កំណែថ្មី ស្ដើងជាង iPad Mini 2 ដល់ទៅ ៣០% នោះ វានឹងមានកម្រាស់ ប្រហែល ៥,២៥មម
ដែលអាចក្លាយជាកុំព្យូទ័រថេប្លេត ស្ដើងបំផុត ក្នុងពិភពលោក នៅពេលវាបង្ហាញខ្លួន (Galaxy
Tab S 8.4 របស់ Samsung បច្ចុប្បន្ន មានកម្រាស់ ៦,៦មម)។
និយាយអំពីកុំព្យូទ័រថេប្លេត ១២,៩អ៊ិន្ឈ វិញ ប្រភពខាងលើ មិនបានបង្ហើបព័ត៌មានច្រើនប៉ុន្មាន
ក្រៅតែពីឱ្យដឹងថា ផលិតផលនេះ នឹងមិនអាចបង្ហាញវត្តមានក្នុងទីផ្សារ មុនឆ្នាំ ២០១៥ ហើយ
វាក៏អាចត្រូវបានគេដាក់ឈ្មោះថា iPad Pro ។ ប្រភពដដែលនេះ ក៏មិនបាននិយាយដល់ iPad
៩,៧អ៊ិន្ឈ៍ ឬ iPad Air 2 ដូចសព្វមួយដងនោះដែរ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ IBTimes