កម្រងរូបភាពដ៏ស្រស់ស្អាត ស្ដីពី iPhone 6 និង iPad Mini 3 ត្រូវបានបង្កើតឡើង ដោយយោង ទៅលើទិន្នន័យបែកធ្លាយនាពេលចុងក្រោយនេះ ពីបណ្ដាប្រភពគួរឱ្យទុកចិត្ត។
អ្នករចនាដ៏ល្បីឈ្មោះ Martin Hajek ទើបតែបាននាំជូនមិត្តអ្នកអាន ក៏ដូចជាអ្នកគាំទ្ររបស់
Apple នូវកម្រងរូបភាពស្រស់ស្អាត ប្រកបដោយភាពរស់រវើក នៃម៉ូដែល iPhone និង iPad
ជំនាន់ថ្មី ដែលនឹងត្រូវបង្ហាញខ្លួននៅក្នុងរដូវធ្លាក់ខ្យល់ឆ្នាំនេះ។ យោងទៅតាមបណ្ដាកំណែ
mock-up ព័ត៌មាន និងរូបភាពបែកធ្លាយ Martin Hajek បានបង្កើតឡើងនូវកម្រងរូបភាព 3D
iPhone 6 និង iPad Mini 3 យ៉ាងច្បាស់បំផុតដែលមិនធ្លាប់មាន ពីមុនមក។
iPhone 6 គឺជាម៉ូដែលផលិតផលដែលនឹងមានការប្ដូរផ្លាស់ច្រើនបំផុតរបស់ Apple ក្នុងឆ្នាំនេះ។
ក្រៅពីអេក្រង់ទំហំធំជាងមុន រចនារូបរាងរបស់ម៉ាស៊ីននេះ ក៏នឹងមានការកែលំអយ៉ាងច្រើន
ដោយគែមម៉ាស៊ីនធ្វើពីលោហធាតុ ត្រូវកាច់កោងបន្ដិច។
ចំណែក iPad Mini 3 វិញ ក៏នឹងត្រូវបានបន្ថែមគ្រាប់ចុច Home Touch ID ជួយឱ្យវាមានលទ្ធភាព
ការពារសម្ងាត់បានល្អជាងមុន។ រីឯប្រព័ន្ធបំពងសម្លេង ក៏ត្រូវរចនាឡើងវិញ ដោយមានរន្ធតែ
មួយជួរ ប៉ុន្ដែរន្ធទាំងនេះ មានទំហំធំជាងមុន ដើម្បីធានាបាននូវគុណភាពសម្លេង។ ទន្ទឹមនឹងនេះ
ម៉ូដែល iPhone 6 និង iPad Mini ជំនាន់ថ្មី ក៏នឹងមានរូបរាងស្ដើងជាងកំណែបច្ចុប្បន្នផងដែរ។
ពេលនេះ សូមអញ្ជើញមិត្តអ្នកអាច មកទស្សនាកម្រងរូបភាព concept នៃ iPhone 6 និង iPad
Mini 3 ដ៏ស្រស់ស្អាត ដែលជាស្នាដៃរចនារបស់ Martin Hajek ៖
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ phonearena