គ្រួសារមួយនៅ អូស្រ្ដាលី បានតុបតែងភូមិគ្រឹះរបស់ខ្លួនដោយមានលំអអំពូលភ្លើងខ្សែ យ៉ាង
ទាក់ភ្នែក សម្រាប់ទទួលអំណរបុណ ណូអែល តាមបែប Gangnam Style និងប្រកបដោយ
ភាពរីករាយ។
ជារៀងរាល់ឆ្នាំ ផ្ទះរបស់លោក Illman នៅក្រុង Perth ប្រទេស អូស្ដ្រាលី សុទ្ធតែបានតុបតែង
លំអដោយអំពូលភ្លើងនៅជុំវិញសួនខាងក្រៅផ្ទះរបស់គាត់ ក្នុងរដូវបុណ្យណូអែល។
ចំណែកឆ្នាំនេះ លោក Illman ក៏ធ្វើមិនខុសពីឆ្នាំមុនៗប៉ុន្មានដែរ ប៉ុន្ដែ អ្វីដែលគួរឱ្យចាប់អារម្មណ៍
បំផុត គឺលោកបានតុបតែង យកលំនាំតាមតន្ដ្រី Gangnam Style ជាមួយនឹងអំពូលភ្លើងចំនួន
៤១,០០០អំពូល និងខ្សែភ្លើងប្រវែង ២គម ដើម្បីបង្កើតបានជា ទិដ្ឋភាពសំដែង និងក្បាច់រាំ នៃ
បទ Gangnam Style ។
ដើម្បីធ្វើបានសម្រេចនូវការងារខាងលើ លោក Illman ត្រូវចំណាយពេលចំនួន ២០០ម៉ោង ជា
មួយក្រុមអ្នកស្ម័គ្រចិត្តជាច្រើននាក់។
ដោយ ៖ សីហា
ប្រភព ៖ YT/VE