CamNews

យល់ដឹង 

ប្រវត្តិខ្លះ​ៗ នៃពិធី បុណ្យណូអែល

បុណ្យណូអែល ត្រូវបានគេហៅជាឈ្មោះផ្សេងៗគ្នា ក្នុងនោះមានដូចជា គ្រីស្ដម៉ាស(Christmas) ឬ
អ៊ិចម៉ាស(Xmas), Nativity ឬ Yule ជាដើម។ ណូអែល គឺជាពិធីបុណ្យរំឭកថ្ងៃប្រសូតរបស់ព្រះយេស៊ូ
នេះបើតាមក្រុមគ្រីស្ដសាសនិក បើទោះជាមិនបានដឹងប្រាកដអំពីថ្ងៃខែប្រសូតរបស់ព្រះយេស៊ូ។ ពួក
គេ​ជឿថា ព្រះយេស៊ូ បានប្រសូតនៅអំឡុងចម្លោះឆ្នាំ ៧ និងឆ្នាំ ២ មុនគ្រិស្តសករាជ នៅ Bethlehem
នៃ តំបន់ Judea ក្នុងរដ្ឋជ្វីហ្វ (បច្ចុប្បន្ន ជាក្រុងមួយរបស់ Palestine ) ដែលកាលណោះស្ថិតក្រោម
ការគ្រប់គ្រងរបស់ចក្រភពរ៉ូម។

ថ្ងៃ​ប្រសូត​របស់​ព្រះ​យេស៊ូ


ថ្ងៃបុណ្យណូអែល ត្រូវបានប្រារព្ធឡើងជាផ្លូវការ ក្នុងថ្ងៃទី ២៥ធ្នូ ប៉ុន្ដែបុណ្យនេះ តែងត្រូវបានក្រុម
មនុស្សមួយភាគធំ ទទួលអបអរចាប់ពីយប់ថ្ងៃទី ២៤ធ្នូ ព្រោះបើតាមប្រតិទិនរបស់ជនជាតិជ្វីហ្វ ការ
ចាប់ផ្ដើមថ្ងៃថ្មី គឺរាប់ពីពេលថ្ងៃរះឡើង គឺមិនមែនរាប់ពីម៉ោង ១២យប់នោះទេ។

ប្រវត្តិនៃពិធីបុណ្យគ្រិស្ដម៉ាស

កាលពីអំឡុងពេលនៃការកកើតសាសនាគ្រីស្ដ (ប្រហែល ២ ទៅ ៣ សតវត្សដំបូងនៃគ្រីស្ដសករាជ)
ពិធីបុណ្យណូអែល ត្រូវបានធ្វើរួមជាមួយបុណ្យ Epiphany ។ ចាប់តាំង​ពីឆ្នាំ ២០០ Clement (Titus
Flavius Clemens)ដែលជាអាចារ្យបង្រៀននៃសាសនាគ្រិស្ដប្រចាំក្រុង Alexandria (១៥០-២១៥)
បាននិយាយដល់ពិធីបុណ្យពិសេសនេះ ដែលត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ២០ ឧសភា ប៉ុន្ដែក្រុមជុំ
នុំសាសនាឡាទីន បែរជាធ្វើនៅថ្ងៃទី ២៥ធ្នូ។

ការ​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល


តាមប្រភពផ្សេង សាសនាគ្រីស្ដ ដំបូង មិនបានធ្វើពិធីបុណ្យរំឭកថ្ងៃប្រសូតរបស់ព្រះយេស៊ូនោះទេ
ព្រោះយល់ថា វាជាការធ្វើតាមមនុស្សកាន់សាសនាផ្សេង ដូច្នេះគ្រីស្ដសាសនិក មិនបានអបអរថ្ងៃ
បុណ្យណូអែលក្នុងរយៈពេល ៣សតវត្សដំបូងនៃគ្រិស្ដរាជ។ មកដល់សតវត្សទី ៤ ទើបពួកគ្រីស្ទាន
(អ្នកកាន់សាសនាគ្រិស្ដ) បានចាប់ផ្ដើមចង់អបអរថ្ងៃបុណ្យណូអែល (ថ្ងៃប្រសូត) របស់ព្រះយេស៊ូ
ជារៀងរាល់មួយឆ្នាំម្ដង ប៉ុន្ដែពួកគេខ្លាចអាជ្ញាធរនៃចក្រភពរ៉ូមដឹង និងចាប់ខ្លួន ព្រោះថា ពេលនោះ
គ្រិស្ដសាសនា មិនទាន់ត្រូវបានទទួលស្គាល់ថា ជាសាសនាស្របច្បាប់នៅឡើយ។

អាជ្ញាធរនៃចក្រភពរ៉ូម ពេលនោះ មាន​ជំនឿ គោរព និងអបអរថ្ងៃបុណ្យ “ព្រះអាទិត្យ” (Feast of
The SolInvictus) ក្នុងថ្ងៃទី ២៥ធ្នូ។ ដូច្នេះ គ្រិស្ដសាសនិកក៏បានឆ្លៀតឱកាសនេះ ដើម្បីអបអរថ្ងៃ
បុណ្យណូអែល ដើម្បីបំភ័ន្ដភ្នែកអាជ្ញាធរ។

មកដល់ឆ្នាំ ៣១២ អធិរាជរ៉ូម៉ាំង Constantinus បានបោះបង់សាសនាមុនរបស់ខ្លួន ហើយបានងាក
មកគោរពសាសនាគ្រិស្ដ។ ឆ្នាំ ៣៥៤ សម្ដេចសង្ឃ Liberius បានប្រកាសយកថ្ងៃ ទី ២៥ធ្នូ ជាថ្ងៃផ្លូវ
ការដើម្បីប្រារព្ធពិធីបុណ្យរបស់យេស៊ូ។

​ក្រុម​ហ៊ុន​មួយ​ចំនួនធំ រៀប​ចំ​អបអរ​បុណ្យ​ណូអែល គឺ​ដើម្បី​មុខ​ជំនួញ​របស់​ខ្លួន


ថ្ងៃបុណ្យណូអែល មកដល់សម័យបច្ចុប្បន្ន បានក្លាយជាថ្ងៃបុណ្យដ៏ធំមួយដែលមានមនុស្សជុំវិញ
ពិភពលោក អបអរសាទរ។ ក្នុងចំណោមនោះ មានមនុស្សជាច្រើនមិនបានចាត់ទុកថា វាជាថ្ងៃបុណ្យ
សាសនានោះទេ ដោយពួកគេរៀបចំទទួលអបអរបុណ្យណូអែល គឺដើម្បីអាជីវកម្ម ឬការរកស៊ីរបស់
ពួកគេតែប៉ុណ្ណោះ។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ធ្វើបែបណាដឹងថា គាត់ស្រឡាញ់អ្នក ដោយស្មោះ?

រកឃើញវិធីថ្មី អាចដឹងថា អ្នកណាកុហក អ្នកណា មិនកុហក

ប៉ូលខាងត្បូងអាចនឹងមាន ត្បូងពេជ្រទឹកកកដ៏ច្រើន

ហេតុអ្វីព្រិលធ្លាក់ខុសធម្មតា នៅតំបន់ខ្លះ ក្នុងពិភពលោក ?



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ អ៊ីនធើរណិត


Tags: history Noel Christmas Xmas Nativity Yule