អ្នកកំពុងតែហត់នឿយ ដោយទើបតែបានឆ្លងកាត់ការដើរកំសាន្ដ ការជប់លៀងដ៏ច្រើន ក្នុងរដូវ ចូលឆ្នាំចិន? ដើម្បីយកមកវិញនូវថាមពលសម្រាប់បំពេញការងារបន្ដទៀត សូមអនុវត្តតាមអាថ៌ កំបាំងខាងក្រោម។
១/ គេងឱ្យគ្រប់គ្រាន់
ក្នុងរដូវបុណ្យចូលឆ្នាំចិន អ្នកតែងតែមានទម្លាប់មួយចំនួន ដូចជា ដើរលេងច្រើន ញ៉ាំស្រាច្រើន រឭកដល់យប់ជ្រៅ ។ល។ ដើម្បីត្រៀមកម្លាំង សម្រាប់ចូលបំពេញការងារ ចូរផ្លាស់ប្ដូរទម្លាប់ទាំង
នេះ ដោយឆាប់ចូលគេង ឆាប់ក្រោកពីព្រលឹម ហាត់ប្រាណ ទទួលទានអាហារពេលព្រឹក។ល។ ប៉ុន្មានថ្ងៃដំបូង អាចនឹងពិបាកធ្វើ ប៉ុន្ដែ ការកែសម្រួលឡើងវិញនូវ ដំណេក ជាដើម នឹងនាំមកនូវ ថាមពលសម្រាប់បំពេញការងារ។
២/ របបអាហារត្រឹមត្រូវ
ក្នុងរដូវចូលឆ្នាំចិន អ្នកប្រហែលជាបានបរិភោគអាហារខ្លាញ់ច្រើន សាច់ច្រើន និងអាហារ ដែល បង្កការលំបាកដល់ប្រព័ន្ធរំលាយអាហារជាដើម បណ្ដាលឱ្យក្រពះ ត្រូវរងសម្ពាធច្រើន។ ដូច្នេះ អ្វីដែលអ្នកត្រូវធ្វើ ដើម្បីដោះស្រាយបញ្ហា គឺទទួលទានប្រភេទសណ្ដែក ឱ្យបានច្រើន ដូចជា សណ្ដែកខៀវ សណ្ដែកក្រហម និងទំពាំងឬស្សី ស្ពៃ ការ៉ូត ផ្សិត ព្រោះថាអាហារទាំងនេះ អាច
នឹង ជួយបញ្ចេញជាតិខ្លាញ់ ពីរៀងកាយ។ ចំណែកស្លឹកខ្ទឹម មើមខ្ទឹមស រមៀត ជាដើម ក៏ជួយ
លើកកម្ពស់ ប្រសិទ្ធិភាពរបស់វីតាមីន B បង្កើនការស្រូបយកជីវជាតិ និងកាត់បន្ថយទម្ងន់។ ត្រី សារាយសមុទ្រ ខ្យង ក៏ជួយឱ្យប្រព័ន្ធរំលាយអាហារ ដំណើរការបានល្អ និងមិនមានកាឡូរីច្រើន
ពិសេស អ្នកគួរញ៉ាំឱ្យបានទៀងពេល។ ចូរបរិភោគបន្លែបៃតង និងផ្លែឈើឱ្យបានច្រើន ហើយ
ត្រូវកាត់ បន្ថយភេសជ្ជៈសម្បូរជាតិផ្អែម ស្រា ស្រាបៀរ កាហ្វេ និងត្រូវហូបទឹកឱ្យបានគ្រប់គ្រាន់។
៣/ ហាត់ប្រាណ
ការហាត់ប្រាណដោយការដើរ គឺជាវិធីល្អបំផុត ដែលអាចធ្វើបានរាល់ថ្ងៃ ដើម្បីយកភាពស្រលូន នៃរាងកាយ និងចង្កេះមកវិញ ក្រោយចូលឆ្នាំ ព្រោះវាអាចជួយ ដុតកាឡូរីពីក្នុងរាងកាយ បាន
យ៉ាង មានប្រសិទ្ធិភាព។ បន្ទាប់ពីក្រោកពីព្រលឹម ចូរធ្វើការហាត់ប្រាណឱ្យបាន ពី ៣០ ទៅ ៤៥
នាទី។
៤/ កែលំអស្មារតី
ក្រោយពីការឈប់សម្រាកយូរថ្ងៃ អ្នកប្រាកដជាមានអារម្មណ៍ជាប់ចិត្តនឹងការសប្បាយរីករាយនេះ ជាជាងទៅធ្វើការ។ ដូច្នេះ ចូររៀបចំឡើងវិញនូវប្រការចាំបាច់ ដើម្បីចាប់ផ្ដើមធ្វើការបន្ដទៅទៀត
ហើយ "ត្រៀមស្មារតី" សម្រាប់រដូវបុណ្យបន្ទាប់។
៥/ ចាប់ផ្ដើមការងារដោយភាពស្វាហាប់
ចូរបង្ហាញថា ខ្លួនជាយុវវ័យ ជាមនុស្សប្រកបដោយភាពស្វាហាប់ និងច្នៃប្រឌិត ដោយការរៀប គម្រោងការងារសម្រាប់មួយឆ្នាំ និងប្ដេជ្ញាចិត្តអនុវត្តឱ្យបាន។ អ្នកគួររំឭកខ្លួនឯងថា ប្រសិនអ្នក
សម្រេច ដល់គោលដៅទៅតាមគម្រោងទាំងនោះ អ្នកនឹងទទួលបានប្រាក់រង្វាន់ ឡើងតំណែង និងការលើកសរសើរពីសំណាក់មេ និងមិត្ដរួមការងារ។ ប្រការនេះ នឹងធ្វើឱ្យអ្នកយល់ថា ការងារ ពិតជាមានភាពទាក់ទាញជាងការសម្រាកលំហែកាយ។
៦/ រៀបចំការងារឡើងវិញ
ចូរពិនិត្យឡើងវិញនូវ អ៊ីមេល ហើយរៀបចំឡើងវិញ នូវការងារដែលអ្នកគិតថា វាមានសារសំខាន់ ដែលត្រូវបំពេញនៅពេលខាងមុខ។ ប៉ុន្ដែ ត្រូវអនុវត្តការងារទាំងនោះ ដោយការពេញចិត្ត ម៉ត់ចត់ មិនមែនប្រញាប់ប្រញាល់នោះទេ។
៧/ រៀបចំកន្លែងធ្វើការឡើងវិញ
សម្ពាធនៃការងារនឹងធ្វើឱ្យអ្នកមានអារម្មណ៍តានតឹង ប៉ុន្ដែអ្នកនឹងធុញទ្រាន់ថែមមួយកម្រិតទៀត ប្រសិននៅក្នុងបន្ទប់ការិយាល័យ ឬនៅលើតុធ្វើការរបស់អ្នក មានរបស់របរ រាយពាយ ឬមួយមាន ក្លិនមិនល្អ។ ដូច្នេះ ចូរសម្អាត និងរៀបចំអ្វីៗឱ្យមានរបៀបរៀបរយឡើងវិញ៕
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
ការចងចាំខ្សោយ ត្រូវដោះស្រាយបែបណា?
វិធី៧យ៉ាង ជួយកែលំអស្ថានភាព ក្រោយបុណ្យ ចូលឆ្នាំចិន
ប្រទេសចិនតែមួយ របៀបទទួល ឆ្នាំថ្មីពីរ
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Wikihow/LS