Barcelona និង Malaga កាលពីថ្ងៃមុននេះបានធ្វើឱ្យមនុស្សជាច្រើននឹកស្មានមិនដល់។ វាហាក់
ដូចជារឿងមួយដែលគួរឱ្យអាម៉ាស់ ក្រោយពេលដែល Messi បានទទួលពានបាល់មាសទី ៤
របស់គេប៉ុន្តែបែជាត្រូវទាត់ស្មើរជាមួយនិងក្រុម Malaga ទៅវិញ។
Messi និង Puyol បានស៊ុតបញ្ចូលទី ២ គ្រាប់ផ្ទួនៗគ្នាក្នុងរយៈពេលរំលងគ្នាតែ ១ នាទីប៉ុណ្ណោះគឺ
នាទីទី ២៩ និង ៣០ ក្នុងតង់ទី ១ ដែលការបញ្ចប់តង់ទី ១ ត្រឹមលទ្ធផល ២-១ ដែល Iturra បានរក
១ គ្រាប់ជូន Malaga ក្នុងនាទីទី ២៦។
ការគ្រប់គ្រងបាល់របស់ Barcelona មានកម្រិតនឹងនរ ដែលអាចនឹងរក្សាលទ្ធផលបានត្រឹម ២-១
រហូតដល់បញ្ចប់ការប្រកួតប៉ុន្តែនរណាទៅដឹងទៅថានៅសល់ប៉ុន្មានវិនាទីប៉ុណ្ណោះក្នុងនាទីទី ៩០
Camacho បានរកគ្រាប់បាល់មួយគ្រាប់ទៀតជូន Malaga ឡើងមកស្មើរជាមួយ Barcelona ការ
ប្រកួតបានបញ្ចប់ទៅក្នុងលទ្ធផល ២-២៕
ដោយ៖ ផានិត
ប្រភពពី៖ K14