មិនមែនត្រូវបានផលិតដោយ Apple ប៉ុន្តែ ឧបករណ៍នេះនឹងធ្វើឱ្យអ្នកគាំទ្រ Apple ស្រក់ទឹកមាត់
ព្រោះចង់បានវាមកប្រើប្រាស់។
អ្នកជំនាញខាងរចនា Rafael Dymek បានច្នៃដោយជោគជ័យនូវ “Apple Mirror” ដែលមានរូបរាង
ដូចទៅនឹង iPad យក្ស។ ថ្វីបើវាមិនត្រូវបានផលិតដោយ Apple ប៉ុន្តែ ម្ចាស់របស់វាបានយកលំនាំ
តាមផលិតផលរបស់ Apple ។ បណ្ដារូបសញ្ញាដែលបង្ហាញខ្លួននៅលើអេក្រង់ មានចំនុចដូចទៅ
នឹងកម្មវិធីនៅលើ iOS 10 ទន្ទឹមនឹងនេះ វាក៏មានមុខងារដែលអាចចូលមើលគេហទំព័រ មើលភាព
យន្ត ផ្ញើសារ ឬដំណើរការសេវាផ្សេងៗដូច Uber ជាដើម។ កញ្ចក់នេះក៏ប្រើប្រាស់បច្ចេកវិទ្យបញ្ជា
ដោយការប៉ះ និងដំណើរការដោយប្រព័ន្ធប្រតិបត្តិចម្លែក និងមិនត្រូវបានគេបង្ហើបឱ្យដឹងព័ត៌មាន
ក្រៅពីនេះ។
Rafael Dymek ឱ្យដឹងថា គាត់បានធ្វើវាឱ្យដូចទៅនឹងរូបរាងរបស់ iOS 10 ប៉ុន្តែ យន្តការប្រតិបតិ្ត
និងអ៊ីនធឺរហ្វេល គឺស្រដៀងទៅនឹង macOS។ ជាងនេះ កញ្ចក់ឆ្លាតវៃ ក៏អាចបិទដោយស្វ័យប្រវត្ត
បើសិនមិនមានការប៉ះក្នុងរយៈពេល ៤៥វិនាទី។
បើទោះជាព័ត៌មានស្ដីអំពីគ្រឿងម៉ាស៊ីន ក៏ដូចជាការបង្កើតឧបករណ៍នេះ មិនទាន់ត្រូវបានគេប្រកាស
ជាផ្លូវការ ប៉ុន្តែ គេជឿជាក់ថា អ្នករាល់គ្នាប្រាកដជាកំពុងតែស្រក់ទឹកមាត់ ព្រោះតែចង់បានវាមកប្រើ!
ប្រែសម្រួល ៖ តារា
ប្រភព ៖ TheNextWeb