នេះគឺជាលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ដ្រអាមេរិក ដែលត្រូវបានចុះ
ផ្សាយនៅលើទស្សនាវដ្ដី Origins of Life and Evolution of Biospheres។
ក្រុមអ្នកវិទ្យាសាស្ដ្ររបស់អាមេរិក បានធ្វើការពិសោធមួយចំនួនលើបណ្ដាអតិសុខុមប្រាណ
Methanothermobacter wolfeii, Methanosarcina barkeri, Methanobacterium formicicum និង
Methanococcus maripaludis ជាប្រភេទសត្វល្អិតដែលអាចរស់បានក្នុងទីកន្លែងដែលខ្វះខ្យល់
អាកាស និងបង្កើតបានជាឧស្ម័នមេតាន។
លទ្ធផលនៃការពិសោធ បង្ហាញថា បណ្ដាអតិសុខុមប្រាណខាងលើ អាចរស់នៅបានក្នុងទីកន្លែង
ដែលមានសម្ភាធខ្យល់ទាប ដូចនៅលើភពព្រះអង្គារ។ សម្ភាធខ្យល់នៅលើភពព្រះអង្គារ ស្មើនឹង
៦/១០០០ នៃសម្ពាធខ្យល់នៅលើផែនដី។ ប្រការនេះ មានន័យថា ពួកវាអាចរស់បាននៅលើភព
ព្រះអង្គារ។
បច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្ដ្រខាងលើកំពុងបន្តការសិក្សាស្រាវជ្រាវរបស់ខ្លួន ក្នុងនោះ មានការ
ពិសោធ ដើម្បីឱ្យដឹងថា អតិសុខុមប្រាណទាំងនេះ អាចរស់នៅបានក្នុងអាកាសធាតុត្រជាក់
-១០០អង្សាសេដូចនៅលើភពព្រះអង្គារដែរ ឬយ៉ាងណា៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ iflscience