ថ្មីៗនេះ គេហទំព័រ SamMobile បានបង្ហើបឱ្យដឹងអំពីគ្រឿងម៉ាស៊ីនរបស់កំពូលស្មាតហ្វូណ
Galaxy S6 Edge Plus និង Galaxy Note 5។
ប្រភពពី SamMobile ឱ្យដឹងថា Galaxy Note 5 នឹងប្រើអេក្រង់ 5,67 inch ប្រូសេសឺរ Exynos
7422 64-bit ដែលជួយសំចៃថាមពលបានច្រើន ធៀបនឹង ប្រភេទ Exynos 7420 ដែល S6
កំពុងប្រើប្រាស់។
Note 5 នឹងត្រូវបានធ្វើឡើងអំពីកញ្ចក់ និងលោហធាតុ។ ទន្ទឹមនឹងនេះ វាក៏នឹងមានគែមអេក្រង់
ដ៏ស្ដើង និងប្រើថ្ម ប្រភេទ 4.100mAh។ ចំណែកខ្នងទូរស័ព្ទ នឹងត្រូវបានធ្វើអំពីកញ្ចក់ មិនអាច
ដោះបាន។
បច្ចុប្បន្ន Samsung កំពុងប្រើប្រាស់សាកល្បងឈីប Exynos 7430 និងអេក្រង់ 4K ប៉ុន្តែ ក្រុម
ហ៊ុននេះ សម្រេចចិត្តបំពាក់ឈីប Exynos 7422 និងអេក្រង់ 2K សម្រាប់កំពូលស្មាតហ្វូនរបស់
ខ្លួននៅក្នុងឆ្នាំនេះ។
អំពី Galaxy S6 Edge Plus វិញ នឹងនៅតែប្រើអេក្រង់កោងទាំងពីរចំហៀង ដូចទៅនឹង S6
Edge ប៉ុន្តែវាមានទំហំ 5,7 inch ដំណើរការដោយប្រូសេសឺរ Snapdragon 808 អង្គចងចាំក្នុង
ម៉ាស៊ីន 32GB កាមេរ៉ា 16MP មានប្រព័ន្ធទប់ទល់រំញ័រ ថតវីដេអូ 4K ខណៈដែលកាមេរ៉ាខាង
មុខ 5MP ថ្ម 3.000mAh។ S6 Edge Plus ដំណើរការដោយប្រព័ន្ធប្រតិបត្តិ Android 5.1.1
Lollipop ថ្មីបំផុត៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Cnet