ក្រោយពេលគន់គូរ វាស់វែង ស្ទាបស្ទង់ អស់រយៈពេលច្រើនឆ្នាំ និងទទួលបានការស្នើរាប់មិន
អស់ពីអ្នកប្រើប្រាស់ ចុងក្រោយ Facebook ក៏ចាប់ផ្ដើមបង្កើតប៊ូតុងមិនចូលចិត្ត "Dislike"។
CEO របស់ Facebook លោក Mark Zuckerberg
នៅក្នុងកិច្ចប្រជុំមួយនៅឯទីស្នាក់ការកណ្ដាលរបស់ Facebook កាលពីថ្ងៃអង្គារកន្លងទៅ CEO
Mark Zuckerberg បានឱ្យដឹងថា បណ្ដាញសង្គមធំជាងគេក្នុងលោកមួយនេះ នឹងបន្ថែមប៊ូតុង
Dislike ដើម្បីឱ្យវាអាចដើរទន្ទឹមគ្នានឹងប៊ូតុង Like។ យោងតាម CNBC លោក Mark Zuckerberg
ថ្លែងថា ប្រការនេះនឹងជួយឱ្យអ្នកប្រើប្រាស់ អាចបញ្ចេញអារម្មណ៍ពិតៗរបស់ខ្លួន ជាជាងគ្រាន់
តែប្រើប៊ូតុង "Like" តែមួយ។
Mark Zuckerberg បន្តថា ៖ "ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ មនុស្សជាច្រើនបានស្នើឱ្យ
មានប៊ូតុង Dislike ហើយមនុស្សរាប់រយនាក់ បានសួរខ្ញុំអំពីបញ្ហានេះ។ នេះជាថ្ងៃពិសេសមួយ
ព្រោះថា នេះជាថ្ងៃដែលខ្ញុំអាចនិយាយបានថា យើងខ្ញុំកំពុងបង្កើតប៊ូតុងនេះ។ កំណែសាក
ល្បងនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗខាងមុខ"។
ប៊ូតុងសម្រាប់សំដែងការមិនចូលចិត្ត "Dislike"
BusinessInsider បានចុះផ្សាយថា Mark Zuckerberg បានបង្ហើបឱ្យដឹងថា មូលហេតុដែល
Facebook ទើបតែបង្កើតប៊ូតុង Dislike នៅពេលនេះ ក៏ព្រោះតែមិនចង់ឱ្យ Facebook ក្លាយជា
បណ្ដាញសង្គមដូច Reddit ដែលអ្នកប្រើប្រាស់ អាចប្រើ upvote និង downvote។
ប៉ុន្តែ ប៊ូតុងថ្មីនេះ ប្រហែលនឹងមិនមានឈ្មោះថា Dislike ដែលខ្មែរហៅថា "មិនចូលចិត្ត" នោះ
ទេ។ លោក Mark Zuckerberg ថ្លែងថា ៖ "យើងខ្ញុំ ត្រូវការស្វែងរកវិធីត្រឹមត្រូវមួយ ដើម្បីឱ្យ
មុខងារនេះ ក្លាយជាប្រការល្អ គឺមិនមែនអាក្រក់នោះឡើយ"។ បុរសខ្លាំងរូបនេះបន្តថា លោក
ខ្លាចក្រែង គេប្រើប្រាស់ប៊ូតុងនេះ ដើម្បីបង្ហាញអំពីអាកប្បកិរិយាមិនសមរម្យ។
សូមបញ្ជាក់ថា បច្ចុប្បន្ន អ្នករាល់គ្នាអាចប្រើប្រាស់ប៊ូតុង Dislike បាន នៅក្នុងផ្នែក Facebook
stickers ដូចរូបភាពខាងក្រោម ៖
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Mashable/USAtoday