ការបញ្ជាទៅលើរ៉ូបូតដោយប្រើការគិតពីចម្ងាយ គឺជារឿងដែលមាននៅតែក្នុងភាពយន្តប៉ុណ្ណោះ
ប៉ុន្តែពេលនេះ វាបានក្លាយជាការពិត ហើយវានឹងត្រូវអាមេរិក ប្រើប្រាស់នៅក្នុងកងទ័ពនាពេលដ៏
ខ្លីខាងមុខ។
ឧបករណ៍បញ្ជាយន្ដហោះគ្មានមនុស្សបើករបស់ក្រុមអ្នកវិទ្យាសាស្ដ្រនៃសកលវិទ្យាល័យ Arizona
Huffington Post បានចុះផ្សាយថា ពីរឆ្នាំកន្លងមកនេះ ក្រុមអ្នកវិទ្យាសាស្ដ្រក្នុងវិស័យកំណត់ទិស
និងបញ្ជារ៉ូបូត នៅសកលវិទ្យាល័យ Arizona បានធ្វើការជាមួយកងទ័ពអាមេរិក ទាក់ទឹននឹងការ បញ្ជារ៉ូបូតដោយប្រើការគិតទៅលើឧបករណ៍ហោះហើរគ្មានមនុស្សបើក ដូចទៅនឹងខ្សែភាពយន្ត
Oblivion។
បច្ចុប្បន្ន បច្ចេកវិទ្យានេះ ត្រូវបានគេអភិវឌ្ឍដល់លំដាប់កំពូល អនុញ្ញាតឱ្យមនុស្សម្នាក់អាចគ្រប់
គ្រងឧបករណ៍ហោះហើរគ្មានមនុស្សបើក ដោយប្រើការគិតពីចម្ងាយ។
នៅលើពិភពលោក បច្ចុប្បន្ន មានក្រុមអ្នកវិទ្យាសាស្ដ្រជាច្រើន កំពុងសិក្សាស្រាវជ្រាវដើម្បីបង្កើត បច្ចេកវិទ្យាគ្រប់គ្រងឧបករណ៍ហោះហើរដោយប្រើរលកខួរក្បាល។ កាលពីឆ្នាំទៅ ក្រុមអ្នកវិទ្យា
សាស្ដ្រព័រទុយហ្គាល បានសាកល្បងហោះហើរ និងធ្វើការបញ្ជាដោយប្រើរលកខួរក្បាលរបស់អ្នក
បញ្ជា ទៅលើឧបករណ៍ហោះហើរនោះ។
ឧបករណ៍ហោះហើរត្រូវបានបញ្ជាដោយការគិត នៅក្នុងបន្ទប់ពិសោធនៃសកលវិទ្យាArizona
ឧបករណ៍បញ្ជាយន្ដហោះគ្មានមនុស្សបើករបស់ក្រុមអ្នកវិទ្យាសាស្ដ្រនៃសកលវិទ្យាល័យ Arizona
មានរូបរាងដូចមួក ដែលមាន អេឡិចត្រូតអានរលកខួរក្បាលចំនួន ១២៨ បន្ទាប់មក វាបញ្ជូនទៅ
កាន់កុំព្យូទ័រ។ កុំព្យូទ័រ នឹងធ្វើការវិភាគ រួចបញ្ជូនរលកសញ្ញាទៅកាន់យន្តហោះគ្មានមនុស្សបើក។
សាស្ដ្រាចារ្យ Panagiotis Artemiadis ប្រធានក្រុមស្រាវជ្រាវ ឱ្យដឹងថា “វិស័យមួយក្នុងចំណោម វិស័យថ្មីជាច្រើនដែលយើងខ្ញុំកំពុងតែសិក្សាស្រាវជា្រវ គឺធ្វើយ៉ាងណាដើម្បីកាត់បន្ថយគម្លាតរវាង
មនុស្ស និងរ៉ូបូត”។
មនុស្ស និងយន្តហោះគ្មានមនុស្សបើក នៅក្នុងខ្សែភាពយន្ត Oblivion
លោក Artemiadis អះអាងថា “យើងខ្ញុំសង្ឃឹមថា បច្ចេកវិទ្យានេះ អាចនឹងត្រូវបានយកទៅប្រើប្រាស់
ក្នុងវិស័យកងទ័ព ក្នុងរយៈពេលពី ៥ ទៅ ១០ឆ្នាំខាងមុខ”។
ប្រែសម្រួល ៖ បុត្រា