CamNews

ទូរស័ព្ទ 

រូបភាពពិតបំផុត មិនធ្លាប់មានពីមុនមក របស់ Galaxy S8 បានបង្ហាញខ្លួន

ប្រភពព័ត៌មានផ្ដាច់មុខរបស់ BGR ថ្មីៗនេះ បានចុះផ្សាយនូវរូបភាពមួយដែលត្រូវបានគេជឿថា
ពិតបំផុតមិនធា្លប់មានពីមុនមក ស្ដីអំពី Galaxy S8 ។

មិត្តអ្នកអានទាំងឡាយ ប្រហែលជាធ្លាប់បានឃើញបណ្ដារូបភាពស្ដីអំពី Galaxy S8 កន្លងមក 
ប៉ុន្តែ ស្ទើរតែទាំងអស់ ពួកវាគ្រាន់តែជា render ឬ concept ដែលបានមកពី Photoshop។ តែ
ពេលនេះ លោកអ្នកនឹងបានទស្សនារូបភាពមួយដែលត្រូវបានគេជឿថាជា “ការពិត ១០០%”។

រូបភាពនេះ មានប្រភពមកពីក្រុមហ៊ុនផលិតគ្រឿងបរិក្ខា Ghostek ដែលជាក្រុមហ៊ុនល្បីឈ្មោះ
ជំនាញខាងផលិតបរិក្ខាសម្រាប់ iPhone និងទូរស័ព្ទត្រកូល Galaxy របស់ Samsung ។

រូបភាពនេះបានបង្ហាញអំពីផ្ទៃខាងមុខទាំងស្រុង ជាមួយនឹងគែមកោងទាំងពីរសងខាង ហើយ
ប៊ូតុង Home ត្រូវបានបំបាត់ ខណៈដែលគែមខាងលើ និងខាងក្រោម មានរូបរាងស្រស់ស្អាត។
ក្រៅពីនេះ Galaxy S8 ក៏ប្រហែលជាមានបំពាក់ម៉ាស៊ីនស្កេនប្រស្រីភ្នែក ដូចទៅនឹង Galaxy
Note 7។

ចំណែកខ្នងរបស់ស្មាតហ្វូននេះវិញ គេឃើញមានកាមេរ៉ាតែមួយ និងមិនឃើញមានសេនសឺរ
ស្កេនក្រយៅដៃ ឬម៉ាស៊ីនវាស់ចង្វាក់បេះដូងដូចកំណែមុន។

តាមការសន្និដ្ឋាន Galaxy S8 នឹងបង្ហាញខ្លួននៅថ្ងៃទី ១៨មេសាខាងមុខ ប៉ុន្តែ វាក៏អាចបង្ហាញ
ខ្លួននៅខែកុម្ភៈ នៅក្នុងព្រឹត្តិការណ៍ MWC 2017 ដែលនឹងត្រូវបានធ្វើឡើងនៅថ្ងៃទី ២៧កុម្ភៈ។

ប្រែសម្រួល ៖ តារា
ប្រភព ៖ sammobile


Tags: Galaxy S8 ស្មាតហ្វូន ទូរស័ព្ទ Samsung