CamNews

ព័ត៌មានបច្ចេកវិទ្យា 

អាចម៍ផ្កាយទំហំស្មើផ្ទះ១០ជាន់ ហោះឆ្លងកាត់ផែនដី

ក្រុមអ្នកវិទ្យាសាស្ដ្រ រកឃើញអាចម៍ផ្កាយធំមួយ នៅមុនពេលវាហោះឆ្លងកាត់ផែនដីត្រឹមតែ
២៤ម៉ោង។

អាចម៍ផ្កាយដែលមានឈ្មោះថា 2017 AG13 ប្រវែងពី ២៥ទៅ៣៥ម៉ែត្រ ស្មើនឹងផ្ទះ១០ជាន់ ត្រូវ
បានរកឃើញជាលើកដំបូងកាលពីយប់ថ្ងៃទី ៨មករាកន្លងទៅ តាមរយៈកម្មវិធីត្រួតពិនិត្យអាកាស
Catalina របស់សកលវិទ្យាល័យ Arizona អាមេរិក នេះបើតាមទំព័រ News.com.au។ នៅទីតាំង
ដែលជិតបំផុត 2017 AG13 មានគម្លាតពីផែនដីត្រឹមតែ ១៩៣.០០០គីឡូម៉ែត្រ ស្មើនឹងពីរដង បើ
ធៀបនឹងរយៈចម្ងាយពីផែនដី ទៅព្រះចន្ទ។ អាចម៍ផ្កាយនេះ ហោះក្នុងល្បឿន ១៦គីឡូម៉ែត្រ/
វិនាទី។

Eric Feldman តារាវិទូធ្វើការឱ្យទំព័រ Slooh ឱ្យដឹងថា “2017 AG13 បម្លាស់ទីយ៉ាងលឿន និង
ជិតផែនដី។ គន្លងគោចររបស់វា មានរាងពងក្រពើ និងហោះឆ្លងកាត់គន្លងគោចររបស់ភពចំនួន
ពីរ គឺភពសុក្រ (Venus) និងផែនដី”។

ការមកក្បែរផែនដីជាបន្ទាប់របស់អាចម៍ផ្កាយ 2017 AG13 គឺថ្ងៃទី ២៨ធ្នូ។ បើសិនវាហោះកាត់
បរិយាកាសផែនដី អាចម៍ផ្កាយនេះនឹងផ្ទះឆេះ ជាមួយនឹងកម្លាំង ៧០០គីឡូតោន។

បណ្ដាអាចម៍ផ្កាយ មានភាពខុសគ្នា ទាំងទំហំ ពន្លឺ និងគន្លងគោចរ ដូច្នេះហើយ វាពិបាកនឹងត្រូវ
គេរកឃើញ និងតាមដាន។ អាចម៍ផ្កាយ អាចនឹងមានអង្កត់ផ្ចិតពីពីរបីម៉ែត្រ ទៅដល់ពីរបីគីឡូ
ម៉ែត្រ និងត្រូវកកើតឡើងអំពីទឹកកក ធូលីដី ឬលោហធាតុ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ News.com.au/Dailymail



Tags: អាចម៍ផ្កាយ 2017 AG13