CamNews

កីឡាអន្តរជាតិ 

គ្រាប់បាល់ទាំង ៥០០គ្រាប់របស់ Christino Ronaldo ស៊ុតចូលដោយរបៀបណាខ្លះ?

គ្រាប់បាល់មួយគ្រាប់ដែល Christino Ronaldo រកបានកាលពីម្សិលមុិញលើក្រុម Club America ក្នុងពានរង្វាន់ FIFA Club World Cup នោះគឺជាគ្រាប់បាល់ទី ៥០០ របស់គាត់ ក្នុងការលេងអោយក្លឹបចំនួន៣ ដូចជា: Sporting Lisbon, Manchester United និង Real Madrid។

ថ្ងៃនេះ Khmer Talking សូមដកស្រង់ពី ផេក Sport Hot News ដែលបានធ្វើការពន្យល់នដោយលំអិត នូវគ្រាប់បាល់ទាំង ៥០០គ្រាប់ របស់កីឡាករ Ronaldo ថាតើគាត់ស៊ុតអោយក្លឹប ទាំង៣នោះ បានប៉ុន្មានគ្រាប់ ហើយរកបានដោយបច្ចេកទេសដូចម្តេចខ្លះ?

ក្លឹប Sporting Lisbon: ស៊ុតបញ្ចូលទីបាន ៥គ្រាប់។

ក្លឹប Manchester United: ស៊ុតបញ្ចូលទីបាន ១១៨ គ្រាប់។

ក្លឹប Real Madrid: ស៊ុតបញ្ចូលទីបាន ៣៧៧ គ្រាប់។

សរុបការប្រកួតទាំងអស់មាន ៦៨៩ប្រកួត សម្រាប់ក្លឹបទាំងបីខាងលើ។

ក្នុងចំណោមគ្រាប់បាល់ទាំង ៥០០គ្រាប់ កីឡាករ Ronaldo ស៊ុតបញ្ចូលតាមរយៈ៖

» ស៊ុតជើងឆ្វេងបាន ៨៥គ្រាប់

» ស៊ុតជើងស្តាំបាន ៣៣៥គ្រាប់ (ក្នុងនោះ Free Kick បាន ៤៤គ្រាប់ និង ស៊ុតបាល់ពិន័យ ១១ម៉ែត្រ (Penalty) បាន ៨៥គ្រាប់)។

» តែតបាល់បញ្ចូលទីបាន ៧៨គ្រាប់។

» ២គ្រាប់ទៀត រកបានដោយការប្រើខ្លួនស៊ុតបញ្ចូលទី។

សរុបមកកីឡាករ Ronaldo ពិតជាកីឡាករ ពោរពេញទៅដោយសម្ថភាព ហើយគាត់ពិតជាសាកសម ជាម្ចាស់ពាន Balloon D’Or ប្រចាំឆ្នាំ ២០១៦មែន។



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Ronaldo