CamNews

ព័ត៌មានបច្ចេកវិទ្យា 

NASA បញ្ចេញរូបថតដ៏កម្រ បង្ហាញអំពីផែនដី និងព្រះចន្ទ ថតពីភពព្រះអង្គារ

យានអវកាសរបស់ NASA បានផ្ដល់នូវរូបភាពកម្រ អំពីផែនដី និងព្រះចន្ទ ដែលត្រូវបានថតពី
ភពព្រះអង្គារ ដែលមានចម្ងាយ ២០៥លានគីឡូម៉ែត្រ។

រូប​ថត​នេះ បង្ហាញអំពី​ព្រះចន្ទ និង​ផែនដី ដែល​ថត​ពី​ភព​ព្រះអង្គារ

យានសិក្សាស្រាវជ្រាវអំពីគន្លងគោចរភពព្រះអង្គារ (MRO) របស់ទីភ្នាក់ងារអវកាសអាមេរិក
(NASA) បានប្រើប្រាស់ម៉ាស៊ីនថតលំដាប់កំពូល ថតយករូបភាពរបស់ផែនដី និងព្រះចន្ទ កាល
ពីថ្ងៃទី ២០វិច្ឆិកា ឆ្នាំ ២០១៦ នេះបើតាមទំព័រ Space ។ NASA ឱ្យដឹង នៅពេលកំពុងថត ភព
ព្រះអង្គារ និងផែនដី មានគម្លាតពីគ្នាប្រហែល ២០៥លានគីឡូម៉ែត្រ។

“រូបភាពនេះ បង្ហាញអំពីទីតាំង និងទំហំដ៏ត្រឹមត្រូវរបស់ផែនដី និងព្រះចន្ទ។ រយៈចម្ងាយរវាង
ផែនដី និងព្រះចន្ទ គឺធំជាងប្រហែល ៣០ដង ធៀបនឹងអង្កត់ផ្ចិតរបស់ផែនដី”។ ប៉ុន្តែ រយៈចម្ងាយ
ពីព្រះចន្ទ ទៅផែនដីក្នុងរូបនេះ វាជិតជាង ព្រោះថា ការថតនេះត្រូវបានរៀបគម្រោងពីមុន ដើម្បី
ឱ្យព្រះចន្ទស្ថិតនៅត្រង់ខាងក្រោយផែនដី ពេលមើលពីភពព្រះអង្គារ” នេះបើតាម NASA។

រូបភាពថ្មីនេះ បង្ហាញយ៉ាងច្បាស់នូវទំហំរបស់បណ្ដាទ្វីបនៅលើផែនដី ចំនុចពណ៌ប្រផេះនៅ
កណ្ដាលផែនដីក្នុងរូបថតនេះ គឺអូស្ដ្រាលី។

បេសកកម្ម MRO តម្លៃ ៧២០លានដុល្លារ ត្រូវបានបាញ់បង្ហោះឡើងអវកាសកាលពីខែសីហាឆ្នាំ
២០០៥ និងហោះជុំវិញគន្លងគោចររបស់ភពព្រះអង្គារ ចាប់ពីខែមិនា ឆ្នាំ ២០០៦។ ក្នុងអំឡុង
មួយទសវត្សរ៍កន្លងមក យានអវកាសនេះ បានសិក្សាស្រាវជ្រាវអំពីភូមិសាស្ដ្រភពអង្គារ តភ្ជាប់
ទិន្នន័យជាមួយនឹងយាននៅលើដីនៃភពព្រះអង្គារ ដូចជារ៉ូបូត Curiosity និងជួយស្រាវជ្រាវទី
តាំងដែលចុះចតដោយសុវត្ថិភាពសម្រាប់បេសកកម្មនានានៅពេលអនាគត។ MRO ហោះតាម
គន្លងគោចរដែលមានរាងស្ទើរមូល និងមានចម្ងាយពីភពព្រះអង្គារប្រហែល ២៥០ ទៅ៣១៦
គីឡូម៉ែត្រ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ RT


Tags: ព្រះចន្ទ ផែនដី ភពព្រះអង្គារ រូបថត