អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗ
នេះ ថាមានបុរសម្នាក់ ពិតជាចិត្ដហានក្លា ហ៊ានសម្រាលខ្លួន ចុះចូលទៅក្នុងទឹកជម្រៅ
ដល់ទៅ ៣១៥ feet ដែលស្មើនឹង ៩៦ម៉ែត្រ។
លោក Mike Board មានវ័យ ៤០ឆ្នាំ ដែលជាអតីត ទាហ៊ានជើងទឹកដ៏ឆ្នើមរបស់ចក្រភព
អង់គ្លេស ត្រូវបានសៀវភៅបំបែកឯតទគ្គកម្មពិភពលោក កត់ត្រាទុកជាប្រវិត្ដសាស្រ្ដខណៈ
ដែល គាត់ជាមនុស្សម្នាក់ ដែលហ៊ានសាកល្បង ចុះក្នុងជម្រៅទឹកដ៏ជ្រៅបំផុត។
លោក Mike Board
ការចុះទៅក្នុងទឹករបស់លោក Mile Board គឺបានប្រើរយៈពេលត្រឹមតែ ៥២ មីនុតប៉ុណ្ណោះ
រួចក៏ត្រូវងើបឡើយមកលើផ្ទៃទឹកវិញ។ ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយថា
លោកនឹងព្យាយាមចុះអោយដល់ជម្រៅទឹក ១០០ម៉ែត្រក្នុងថ្ងៃណាមួយ៕
ដោយ៖ វត្ដី
ប្រភព៖ dailyamail