CamNews

ព័ត៌មានអន្តរជាតិ 

អាសន្នធំ! Ebola នឹងក្លាយជា “គ្រាប់បែក” របស់ក្រុម ភេរវកម្ម IS ?

អ្នកជំនាញការផ្នែកយោធាអាមេរិក បានប្រកាសថា ក្រុមភេរវជននៃរដ្ឋអ៊ីស្លាម (IS) អាចកំពុងតែ
ពិចារណាទៅលើការប្រើមេរោគ Ebola ធ្វើជាអាវុធអត្តឃាត ដើម្បីប្រឆាំងក្រុមបច្ចឹមប្រទេស។

បច្ចុប្បន្ន Ebola កំពុងតែរាតត្បាត ដោយឆ្លងទៅអ្នកដទៃដែលបានប៉ះបាល់អ្នកជម្ងឺ ហើយវាក៏
មិនមានអ្វីលំបាក នៅពេលក្រុមសកម្មប្រយុទ្ធ IS ចង់ឆ្លងមេរោគនេះមកខ្លួន រួចធ្វើដំណើរ ទៅ​បណ្ដាប្រទេសដែលពួកគេចាត់ទុកថាជាសត្រូវ ដើម្បីចម្លងវាទៅកាន់ពលរដ្ឋនានា។

កាពីតែន Al Shimkus ដែលជាសាស្ដ្រាចារ្យផ្នែកសន្តិសុខជាតិ នៅសកលវិទ្យាល័យសង្គ្រាមនៃ
កងទ័ពជើងទឹកអាមេរិក ប្រកាសថា បញ្ហាចម្លងមេរោគខាងលើនេះ អាចនឹងកើតឡើងនៅទូទាំង
សកលលោក។ ទស្សនាវដ្ដី Forbes ដកស្រង់សម្ដីរបស់ កាពីតែន Al Shimkus ៖ “មនុស្សម្នាក់
ដែលបានឆ្លង វីរូស Ebola នឹងក្លាយជាមនុស្សមានជម្ងឺនេះ។ នៅក្នុងសកម្មភាពភេរវកម្មដូចសព្វ
ថ្ងៃ គឺវាមិនមានអ្វីជាប្រការស្មុគស្មាញ ដើម្បីឈានទៅដល់ជំហានបន្ទាប់ នោះគឺការប្រើប្រាស់
អ្នកមានផ្ទុកមេរោគ Ebola ដើម្បីដើរចម្លងអ្នកដទៃ”។

ការ​កើត​ និង​ការ​ឆ្លង​របស់​មេរោគ Ebola

សាស្ដ្រាចារ្យ Anthony Glees អគ្គនាយកនៃមជ្ឈមណ្ឌលស្រាវជ្រាវសន្តិសុខ និងស៊ើបការណ៍
របស់សកលវិទ្យាល័យ Buckingham នៃប្រទេសអង់គ្លេស ក៏យល់ស្របទៅនឹងការយល់ឃើញ
ខាងលើ។ សាស្ដ្រាចារ្យ Anthony Glees ថ្លែងថា ៖ “នេះគឺជាទ្រីស្ដីដ៏សមហេតុផលមួយ។ ក្រុម
សកម្មប្រយុទ្ធ IS តែងជឿជាក់ទៅលើការធ្វើអត្តឃាត ពួកគេនឹងចម្លងមេរោគនេះ មកខ្លួន ហើយ
ប្រើប្រាស់វាដូចជាអាវុធ។ នេះគឺជាវិធីមួយដែលមានសង្ឃឹម សម្រាប់បេសកកម្មធ្វើអត្តឃាត។
ពួកវាមានភាពឃោរឃៅគ្រប់គ្រាន់ និងក្ដាប់បានព័ត៌មាន ដើម្បីពិចារណាទៅលើការប្រើប្រាស់
វិធីនេះ”។

មេរោគ Ebola កំពុង​តែ​រាត​ត្បាត​យ៉ាង​ខ្លាំង​ក្លា នៅ​បណ្ដា​ប្រទេស​អាហ្វ្រិក​ខាង​លិច


ក៏ប៉ុន្ដែ Jennifer Cole ប្រធានគណកម្មការស្រាវជ្រាវជាន់ខ្ពស់នៃទីភ្នាក់ងារប្រឹក្សាឯករាជអំពីបញ្ហា
សន្ដិសុខ ការពារជាតិ និងអន្តរជាតិ RUSI របស់អង់គ្លេស សង្កត់ធ្ងន់ថា បច្ចុប្បន្ន មិនមែនជាវេលា
ល្អបំផុត សម្រាប់ដំណាក់កាលធ្វើភេរវកម្មជាយុទ្ធសាស្ដ្រខាងលើនោះទេ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ express


Tags: Jennifer Cole Al Shimkus Ebola Anthony Glees