ព័ត៌មានអន្តរជាតិ ៖ ហ្ស៊កដានី ប្តេជ្ញា ប្រើចំណាត់ការ គ្រប់រូបភាព ក្នុងការធានាអោយបាននូវសុខសុវត្ថិភាព ឈានដល់ការដោះលែងចំណាប់ខ្មាំង របស់ខ្លួន ជាបុរស អ្នកបើកយន្ត ហោះ មួយរូប ក្រោយត្រូវ បានក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម IS ចាប់ឃាត់ខ្លួនបាន ក្រោយពីឃើញហានិភ័យ ប្រឈម បន្ទាប់ពីបាន ឃើញវីដេអូចេញផ្សាយ មានការគូសបញ្ជាក់អោយដឹងថា ចំណាប់ ខ្មាំង ជប៉ុន បុគ្គល ទី ពីរ ត្រូវបាន សម្លាប់ដោយកាត់ក្បាល បាត់ទៅហើយ ។
ជប៉ុន និង ហ្ស៊កដានី ទាំងពីរប្រទេស បានធ្វើការថ្កោលទោសជាខ្លាំង ទៅ លើ អំពើភារវកម្មឃោរឃៅ សម្លាប់ចំណាប់ខ្មាំងជប៉ុន បុគ្គលទី ២ លោក Kenji Goto ដោយកាត់ក្បាល ។ យ៉ាងណាមិញ ចំណាប់ ខ្មាំងរបស់ប្រទេស ហ្ស៊កដានី ពីលុតឈ្មោះ Lt Moaz al-Kasasbeh ត្រូវបានចាប់ ឃាត់ខ្លួនបាន ដោយ ក្រុម IS កាលពីពេលកន្លងទៅ ក្រោយពីលោក បាន បើកយន្តហោះធ្លាក់ កាល ពី អំឡុងខែ ធ្នូ ចុងឆ្នាំ កន្លងទៅនេះ អំឡុងបេសកម្ម វាយប្រហារចម្រុះតាមអាកាស ប្រឆាំង IS ដឹកនាំដោយ សហរដ្ឋអាមេរិក
រដ្ឋាភិបាលប្រទេស ហ្ស៊កដានី មានឆន្ទះក្នុងការដោះដូរ ទណ្ឌិតជនជាតិអ៊ីរ៉ាក់ជាថ្នូរនឹងការបានត្រលប់ មកវិញពីលុតរបស់ខ្លួន ដោយ សុវត្ថិភាព ។ អ្នក នាំ ពាក្យអោយរដ្ឋា ភិបាល លោក Mohammed al-Momeni ផ្តល់ជាកិច្ចសម្ភាសន៍ ដល់ភ្នាក់ងារសារព័ត៌ មានផ្លូវការ Petra អោយដឹងថា ៖ ក្រុមការងារ ជាមន្រ្តីរដ្ឋបាលពាក់ព័ន្ធ កំពុងតែតែ ប្រឺងប្រែងប្រើប្រាស់ ចំ ណាត់ការគ្រប់រូបភាព ធ្វើយ៉ាងណា ឈាន ដល់ការធានាអោយបានជួយសង្គ្រោះ អាយុជីវិត ពីលុតខាងលើ ត្រលប់មកវិញ ដោយសុវត្ថិភាព ៕
- អាន ៖ សងប្តីនាងខ្ញុំវិញមក ជាអ្នកកាសែត ឯករាជ្យ ព្រោះ IS ចាប់បាន គម្រាមសម្លាប់ថែមទៀតផង
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី