CamNews

ព័ត៌មានបច្ចេកវិទ្យា 

មនុស្សអាចរស់នៅក្នុងរូងកំអែភ្នំភ្លើង លើឋានព្រះចន្ទ នាពេលអនាគត

បណ្ដារូងកំអែភ្លំភ្លើងដែលស្ថិតក្រោមដីនៅលើឋានព្រះចន្ទ ដែលមានអង្កត់ផ្ចិតឡើងដល់ ៥គីឡូ
ម៉ែត្រ អាចការពារមនុស្សពីកំដៅ វិទ្យុសកម្ម និងអាចម៍ផ្កាយ។

រូងកំអែភ្នំភ្លើងនៅលើឋានព្រះចន្ទ អាច​ជាកន្លែង​ស្នាក់នៅ​របស់អ្នកអវកាស

ក្រុមអ្នកវិទ្យាសាស្ដ្រមកពីសកលវិទ្យាល័យ Purdue អាមេរិក យល់ថា នៅក្រោមដីនៃឋានព្រះចន្ទ
អាចនឹងមានរូងធំៗរាប់គីឡូម៉ែត្រ ជាកន្លែងដែលមនុស្សអាចយកធ្វើជាមូលដ្ឋានក្នុងពេលអនាគត
នេះបើតាម Science News ចុះផ្សាយកាលពីថ្ងៃទី១៥ធ្នូ។

រូងនេះត្រូវបានកើតឡើងនៅពេលកំអែភ្នំភ្លើងហូរកាត់ ហើយបន្សល់ទុកនូវរន្ធដ៏ធំក្នុងដីរបស់ឋាន
ព្រះចន្ទ។

រូងបែបនេះនៅលើផែនដី មានអង្កត់ផ្ចិតធំបំផុតប្រហែល ៣០ម៉ែត្រ។ ប៉ុន្តែរូងនៅលើឋានព្រះចន្ទ 
អាចនឹងធំជាង។ បន្ទាប់ពីវាយតម្លៃទៅលើភាពរឹងមាំរបស់រូងកំអែភ្នំភ្លើងក្រោមកម្លាំងទំនាញរបស់
ព្រះចន្ទ ក្រុមអ្នកវិទ្យាសាស្ដ្រយល់ថា រូងនេះអាចមានអង្កត់ផ្ចិតឡើងដល់ ៥គីឡូម៉ែត្រ។

បណ្ដារូងធំៗទាំងនេះនឹងក្លាយជាកន្លែងស្នាក់នៅដ៏សំខាន់សម្រាប់អ្នកអវកាសដំបូងដែលទៅរស់
នៅលើឋានព្រះចន្ទ។ រូងទាំងនេះអាចការពារមនុស្សពីសីតុណ្ហភាពដ៏សែនត្រជាក់ វិទ្យុសកម្មដ៏
កំណាច និងគ្រោះថ្នាក់ដែលបង្កឡើងដោយអាចម៍ផ្កាយ ទៅលើឋានព្រះចន្ទ។ល។

ប្រែសម្រួល ៖ តារា
ប្រភព ៖ airspacemag


Tags: រូង កំអែភ្នំភ្លើង ឋានព្រះចន្ទ អ្នកអវកាស