CamNews

មិនគួរឲ្យជឿ 

វីដេអូ៖ រន្ទត់យ៉ាងខ្លាំង ខណៈកំពុងឆ្លុះកញ្ជក់ ស្រាប់តែមានអ្នកស្លាប់ហូរឈាម លេចមក

 

ប្លែកៗ៖​ នៅពេលបុរសពីរ បីនាក់ បានចូលទៅក្នុងបន្ទប់ទឹក ហើយបានឈរឆ្លុះកញ្ចក់នោះ
ស្រាប់តែមានរូបភាព នៃអ្នកស្លាប់ ដែលបែកក្បាលហូរឈាម ដោយសារគ្រោះថ្នាក់ចរាចរ
ណ៍នោះ គឺបានធ្វើអោយបុរសទាំងនោះ មានការភ្ងាក់ផ្អើល និងតក់ស្លុតជាខ្លាំង។



អ្វីដែលជាការពិតនោះ វាគឺជាសកម្មភាពថ្មីមួយ របស់រដ្ឋាភិបាលអង់គ្លេស​​ ក្នុងការផ្សាយនូវ
ពាណិជ្ជកម្ម នៃគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពីផឹកស្រវឹង ហើយបើកបរ។ ក្នុងគោ
លបំណងនេះ រដ្ឋាភិបាលបានចង់បង្ហាញថា " បើស្រវឹង សូមកុំបើកបរ" ។


ពាណិជ្ជកម្ម "បើស្រវឹង សូមកុំបើកបរ" នេះ ត្រូវបានគេដាក់នៅក្នុងបន្ទប់ទឹក ក្នុងក្លឹបកំសាន្ដ
មួយ នៅភាគខាងជើង នៃទីក្រុង London  ព្រោះកន្លែងនោះ  ជាកន្លែងដែលសំបូរទៅដោយ
យុវ័យជាច្រើន តែងតែផឹកស៊ី ហើយបានបើកបរ ដោយមិនបានប្រុងប្រយ័ត្ន។ នេះជាវីដេអូ
ក្លីប សូមចុចដើម្បីមើល៕

ដោយ៖ រដ្ឋា
ប្រភព៖ dailymail


Tags: unbelievable driving campaign UK