Blincam គឺជាម៉ាស៊ីនថតរូបខ្នាតតូចដែលត្រូវបានភ្ជាប់ទៅនឹងវ៉ែនតា អនុញ្ញាតឱ្យអ្នកប្រើប្រាស់ថតរូបដោយគ្រាន់តែធ្មេចភ្នែកម្ខាង។ នេះគឺជាដំណោះស្រាយដ៏ល្អមួយ សម្រាប់អ្នកមិនសូវមានពេលវេលាដើម្បីកាន់កាមេរ៉ាថតរូប។
ដើម្បីថតរូប អ្នកគ្រាន់តែធ្មេចភ្នែកម្ខាងជាការស្រេច
Blincam ជាវ៉ែនតាកាមេរ៉ាមួយប្រភេទដែលត្រូវបានបង្កើតឡើងដោយក្រុមអ្នកសិក្សាស្រាវជ្រាវ
ជប៉ុន។ វ៉ែនតាកាមេរ៉ានេះនឹងដំណើរការដោយស្វ័យប្រវត្ត នៅពេលវាបានឃើញអ្នកប្រើប្រាស់
ធ្មេចភ្នែក។ ដើម្បីធ្វើបានបែបនេះ អ្នកវិទ្យាសាស្ដ្របានបំពាក់សេនសឺរពិសេសមួយ ទៅឱ្យវ៉ែនតា ដោយវាមានសមត្ថភាពស្គាល់ថា មួយណាជាការធ្មេចភ្នែកធម្មតា ហើយមួយណាជាការធ្មេចភ្នែក
ដោយចេតនា។
Blincam អាចបំពាក់នៅលើវ៉ែនតាគ្រប់ប្រភេទ
ទន្ទឹមនឹងនេះ បច្ចេកវិទ្យា Bluetooth ក៏ត្រូវបានបំពាក់ទៅឱ្យ Blincam ដែលអនុញ្ញាតឱ្យវាផ្ញើរូប
ថតមកកាន់ស្មាតហ្វូន នៅពេលមានការតភ្ជាប់។
Blincam មានច្រើនពណ៌សម្រាប់ជ្រើសរើស
ក្រុមអ្នកផលិតកាមេរ៉ាពិសេសខាងលើ បានធ្វើការរៃអង្គាសប្រាក់វិនិយោគនៅលើទំព័រ Makuake
របស់ជប៉ុន ហើយទទួលបានប្រាក់ ៩.៤០០ដុល្លារអាមេរិក។ នៅខែវិច្ឆិកាខាងមុខ ក្រុមនេះនឹងចាប់ផ្ដើមរៃអង្គាសប្រាក់វិនិយោគនៅលើទំព័រ Kickstarter ។ បើសិនការប្រមូលទុននេះទទួលជោគជ័យ ពួកគេនឹងចាប់ផ្ដើមផលិតសម្រាប់អតិថិជនទូទាំងពិភពលោក។
ថ្វីបើមានការរៃអង្គាសទុន ប៉ុន្តែ មកដល់ពេលនេះ Blincam មិនត្រូវបានគេឱ្យដឹងអំពីតម្លៃរបស់វានៅ
ឡើយ។
ប្រែសម្រួល ៖ បុត្រា