CamNews

យល់ដឹង 

វិធីពីរយ៉ាង ដែលអ្នកគួរធ្វើមុនចូលគេង ដើម្បីឱ្យស្បែកមុខ តឹងណែន និង ភ្លឺរលោង ដោយធម្មជាតិ

សម្រស់ស្រស់ស្អាត   គឺជាវត្ថុដ៏ចំាបាច់បំផុត មិនថាចំពោះស្រ្តី ឬ បុរស នោះទេ តែងតែចង់
បាននូវសម្រស់ស្អាត    គ្រប់គ្នាៗ។ តើលោកអ្នកគួរធ្វើយ៉ាងដូចម្តេច  ដើម្បីឱ្យសម្រស់ស្អាត
ដូចធម្មជាតិ? ខាងក្រោមនេះ ជាវិធីងាយៗ មួយចំនួនអាចប្រែក្លាយសម្រស់របស់លោកអ្នក
ឱ្យ ស្រស់ស្អាត និង ភ្លឺរលោង មុខពេលចូលគេង៖

 

១/ សំអាតផ្ទៃមុខឱ្យស្អាត៖ អ្នក​មិន​ត្រូវ​ចូល​គេង  ដោយ​មិន​បាន​លាង​សំអាត​ផ្ទៃមុខរបស់​
អ្នក​នោះ​ទេ​។ គ្រឿងសំអាង​របស់​អ្នក   បាន​ជ្រាប​ចូលទៅក្នុង​ស្បែក​អ្នក     ជា​រៀងរាល់​យប់
ដែល​វា​នឹង​បណ្តាល​អោយមុន​លេចចេញ​ឡើង និង វា​ថែមទាំង អាច​ធ្វើអោយ​រន្ធ​ញើស​រីក​ធំ
និង​ធ្វើអោយ ស្បែក​អ្នក​មើល​ទៅ​ចាស់​មុន​អាយុ​។ ទឹក​លាង​សំអាត​គ្រឿងសំអាង ដែលមាន​
ជាតិ​ប្រេង ត្រូវបាន​គេ​នាំ​អ្នក សម្រាប់​អ្នក ដែល​វា​ថែមទាំង​អាច យក​ចេញ​នូវ​ម៉ា​ស្កា​រ៉ា ដែល​
ធន់​នឹង​ទឹក ដោយមិនចាំបាច់ ធ្វើការ​សង្កត់​ខ្លាំងៗ​ទៅលើ​ស្បែក​ទន់​ខ្ចី​របស់​អ្នក​។ ប្រើ​ដុំ​សំឡី
ជ្រលក់​ជាមួយនឹង​ទឹក​សម្រាប់​ជូត​សំអាតគ្រឿងសំអាង​នេះ រួច​ជូ​តវា​ទៅលើ​ស្បែក​របស់​អ្នក
និង បន្ទាប់​មក​លាង​សំអាត​វា​ថ្នមៗ ជាមួយនឹង​សាប៊ូលាងមុខ​។

២/ ផ្លាស់ប្តូរទម្លាប់គេងចំហៀង៖ គេ​អាច​មើល​ដឹងថា  អ្នក​គេង​បែរ​ទៅ​ចំហៀង​ណា​ច្រើន
ដោយ​គ្រាន់តែ ​មើល​ឃើញ​ស្នាម​ជ្រាវ​ជ្រួញ  ដែលមានច្រើន​ជាងលើ​ផ្នែក​ផ្សេង​ទៀត​  នៃ​ផ្ទៃ​
មុខរបស់​អ្នក​។ មាន​អ្នកជំនាញ​ខ្លះ   បាន​ណែនាំ​អោយ​អ្នក​ប្រើ​ខ្នើយ​កើយ  ដែល​ប្រឆាំង​នឹង​
ស្នាមជ្រាវ​ជ្រួញ​។ដូច្នេះ   សូមផ្លាស់ប្តូរទម្លាប់គេងរបស់អ្នក  ដោយ​ព្យាយាម គេង​ផ្ងារ​ ដើម្បី
ឱ្យសម្រស់ស្បែកមុខ តឹងណែន និង ភ្លឺរលោង។​

ដោយ៖ វណ្ណៈ
ប្រភព៖ health


Tags: Lifestyle Treat Skin Before Bed