គ្រឿងផ្សំ
-ក្តាម
-ខ្ញី
-ម្ទេស
-ស្លឹកខ្ទឹម
-ស្រា
-ទឹកស៊ីអ៊ីវ
-ប្រេងល្ង
វីធីធ្វើ
១- ក្តាមសេះ ២ ឬ ៣ ១២០០ក្រាម ខ្ញីម៉ដ្ឋ ៨០ក្រាម ដើមខ្ទឹម ១៦០ក្រាម ម្ទេសទុំ ២ផ្លែ
២- ទឹកឃ្មុំ ៤ស្លាបព្រាបាយ ទឹកស៊ីអ៊ីវ ២ស្លាបព្រាកន្លះ ស្រា ២ស្លាបព្រាកន្លះ ប្រេងល្ង
១ស្លាបព្រាកាហ្វេ។
៣- ក្តាមសេះ បកស្នូក យកស្រកីចេញ និង លាងទឹកឱ្យស្អាត កាត់ជាដុំៗ ដាក់ចំហុយ
ឱ្យឆ្អិន ទើបស្រង់។
៤- ដាក់ខ្លាញ់ ឬ ប្រេងឆា ៣ស្លាបព្រាបាយ ចូលក្នុងខ្ទះ រួចរង់ចាំខ្ទះក្តៅ ទើបចាក់ខ្ញីម៉ដ្ឋ
ចូលបំពង បន្ទាប់មក ចាក់ក្តាមសេះឆ្អិនស្រាប់ចូលក្នុងខ្ទះ ឆាត្រឡប់ចុះឡើង ១ស្របក់
៥- ចាក់ដើមខ្ទឹម (កាត់ជាកង់ៗ) និង គ្រឿងផ្សំរសជាតិ និង ម្ទេសទុំចូល ឆាត្រឡប់ឱ្យ
សព្វ ទើបគ្របខ្ទះ ឱ្យជិត រួចរំងាស់ប្រហែល ៥-៦នាទី រហូតទាល់តែចូលជាតិគ្នា រួច
ស្រង់ដាក់ចានទទួលទាន ជាការស្រេច៕
ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian