CamNews

សុខភាព 

វិធីងាយៗ ការពារភ្នែក ពីពន្លឺកញ្ចក់កុំព្យួទ័រ

ការអង្គុយ នៅមុខកុំព្យួទ័រ យូររយៈពេល ៦ម៉ោង ឬ ជាច្រើនជាងនេះ  អាចធ្វើឱ្យអ្នក
មានអារម្មណ៍ ស្មុគស្មាញ (stress) និង ធ្វើឱ្យភ្នែក របស់អ្នក ស្រវំាង និង នឿយហត់
ដោយសារតែ ការសម្លឹង មើលកញ្ចក់កុំព្យួទ័រ។ ជាពិសេស សំរាប់អ្នកធ្វើការ ជាមួយ
នឹងកុំព្យួទ័រ ច្រើន។

ខាងក្រោមនេះ ជាវិធី ងាយៗ ដើម្បីឱ្យ បានសំរាកគ្រប់គ្រាន់ និង មានសុខភាពល្អ៖

១/ នៅពេលអ្នកកំពុងធ្វើការ នៅមុខកុំព្យួទ័រ  អ្នកត្រូវអង្គុយ  នៅឱ្យឆ្ងាយពី  កុំព្យួទ័រ
ចំងាយ ០.៥ម៉ែត្រ (កន្លះម៉ែត្រ) ដើម្បីកុំឱ្យពន្លឺជះ ចំភ្នែក របស់អ្នកខ្លាំងពេក។

២/ ជារៀងរាល់ពេល ១០នាទី ឬ ៣០នាទី ម្តង អ្នកត្រូវដើរចេញពីមុខកញ្ចក់កុំព្យួទ័រ
​ដោយ ដើរចុះ ឡើង យឺតៗ ធ្វើបែបនេះ អាចជួយថែរក្សា និង ការពារភ្នែករបស់អ្នក
មិន ឱ្យឈឺ និង មានសុខភាពថែមទៀតផង។

៣/ ជាពិសេស នៅពេលដែលរបស់អ្នក ចាប់ផ្តើមក្តៅ  អ្នកត្រូវបិទភ្នែក ឬ សម្លឹងវត្ថុ
ដែលមាន ពណ៌បៃតង ភ្លាម ដើម្បីឱ្យភ្នែក  ទទួលបានការសំរាកគ្រប់គ្រាន់  ឬ អ្នក
ត្រូវដើរចេញទៅក្រៅ ប្រមាណជា ៥នាទី សម្លឹងមើលរុក្ខជាតិពណ៌បៃតង៕

ដោយ៖ វណ្ណៈ
ប្រភព៖ yahoo


Tags: Lifestyle How to protect and rest your eyes from the computer?