អ្នកមិនចាំបាច់មានខ្សែភ្លើង ឬកុងកាក់អ្វីទាំងអស់ គ្រាន់តែប្រើប៊ិចពិសេស Circuit Scribe គូរ ឬ
សរសេរនៅលើក្រដាស់ នោះអ្នកនឹងមានប្រព័ន្ធខ្សែភ្លើងមួយ ដែលអាចបំភ្លឺអំពូលភ្លើង។
Circuit Scribe អាចឱ្យអ្នកគូរចេញជាខ្សែភ្លើងដែលស្ងួតបានយ៉ាងលឿន
បន្ទាប់ពីមានប៊ិចគូរខ្សែភ្លើង ដែលជាផលិតផលរបស់សកលវិទ្យាល័យ Illinois ក្រុមអ្នកអភិវឌ្ឍ
នឹងមិនត្រូវចំណាយពេល និងថវិកាច្រើន ទៅលើការស្រាវជ្រាវ អភិវឌ្ឍន៍នូវផលិតផលរបស់ខ្លួន
ទាក់ទិននឹងការគូស បង្កើតខ្សែភ្លើងនៅលើឧបករណ៍អេឡិចត្រូនិច។
ប៊ិចដែលប្រើប្រាស់ទឹកខ្មៅពិសេស មានឈ្មោះថា Circuit Scribe នេះ គឺជាផលិតផលរបស់ក្រុម
វិស្វកររបស់ក្រុមហ៊ុន Electroninks Incorporated នៃសកលវិទ្យាល័យ Illinois អាមេរិក។ ប៊ិចនេះនឹងបញ្ចេញទឹកខ្មៅមួយប្រភេទដែលស្ងួតយ៉ាងឆាប់រហ័ស និងអាចនាំចរន្ធអគ្គីសនី ជំនួសឱ្យសរសៃខ្សែភ្លើងធម្មតាដែលយើងតែងបានឃើញ។
ក្រុមវិស្វករមកពី Electroninks Incorporated បានពិសោធទៅលើផលិតផលរបស់ខ្លួន ជាមួយនិង
សរសៃខ្សែភ្លើងសាមញ្ញ រួមមានអំពូលភ្លើង LED មួយគ្រាប់ និងថ្មនាឡេកាមួយគ្រាប់ រហូតដល់
សរសៃភ្លើងមានរចនាសម្ព័ន្ធស្មុគស្មាញ ដែលមានឧបករណ៍ច្រើន ក៏ដូចជាបណ្ដាឧបករណ៍ដែល
មានកូដប្រភេទបើក (open source)ដទៃ។
វាមិនដូចទៅនឹងផលិតផលដែលអាចនាំចរន្ធអគ្គីសនីប្រហាក់ប្រហែលនេះ ក្រុមអ្នកផលិត បាន
រចនាដើម្បីឱ្យប៊ិច Circuit Scribe នេះ អាចសរសេរចេញជាខ្សែភ្លើងបានធម្មតា ប៉ុន្ដែក៏នៅតែអាច
ប្រើប្រាស់កម្រិតទឹកខ្មៅបានគ្រប់គ្រាន់ ព្រោះថា បច្ចុប្បន្ន ទឹកខ្មៅប្រភេទនេះ មានតម្លៃថ្លៃ។
យោងតាម Engadget ក្រុមអ្នកអភិវឌ្ឍ Circuit Scribe កំពុងតែរៃអង្គាសទុនពីសាធារណជន នៅ
លើទំព័រ Kickstarter ។ ដោយគ្រាន់តែចំណាយ ២០ដុល្លារ អ្នកនឹងទិញបានប៊ិចគូរខ្សែភ្លើងមួយដើម
និងអំពូលភ្លើង LED មួយគ្រាប់។ ចំណែកតម្លៃ ៣០ដុល្លារ គឺទិញបាន ប៊ិចគូរខ្សែភ្លើងមួយឈុត
ដែលមានឧបករណ៍ជាច្រើន សម្រាប់បញ្ចេញគំនិតច្នៃប្រឌិតរបស់ខ្លួន។
សូមទស្សនាវិដេអូខាងក្រោម ៖
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
មានជនរងគ្រោះម្នាក់ទៀតហើយ បានស្លាប់ដោយសារប្រើ iPhone ពេលកំពុងសាកថ្ម
មានអ្វីកើតឡើងខ្លះ ក្នុងរយះពេល ១នាទី ក្នុងពិភព អ៊ីនធឺណេត
អាមេរិកកំពុងសាកល្បង បង្កើតព្យុះ ដោយប្រើ បច្ចេកវិទ្យាថ្មី ?
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Kickstarter/Youtube