CamNews

ព័ត៌មានបច្ចេកវិទ្យា 

មានជនរងគ្រោះម្នាក់ទៀតហើយ បានស្លាប់ដោយសារប្រើ iPhone ពេលកំពុងសាកថ្ម

បុរសម្នាក់រស់នៅស្រុក Klaeng ខេត្ត Rayong ប្រទេសថៃ បានស្លាប់នៅលើកម្រាលឥដ្ឋក្នុងផ្ទះ
ក្នុងពេលដែលគាត់កំពុងសន្ទនាតាមទូរស័ព្ទ iPhone កំពុងសាកថ្ម។

ប៉ូលិសបានដឹងដំណឹងនេះ តាមរយះការហៅប្រាប់ពីឪពុករបស់ជនរងគ្រោះ។ ពួកគេបានឃើញ
ថា សាកសពជនរងគ្រោះដែលមានឈ្មោះថា Pisit Charnglek អាយុ ២៨ឆ្នាំ បានដេកស្លាប់ នៅ
លើកម្រាលឥដ្ឋ ដោយមិនមានពាក់អាវ និងស្លៀកតែខោខ្លីពណ៌ក្រហមមួយតែប៉ុណ្ណោះ។ នៅក្នុង
ដៃឆ្វេងរបស់ជនរងគ្រោះ មានកាន់
iPhone 4s ពណ៌ខ្មៅ ដែលកំពុងតែដោតសាកថ្មមួយគ្រឿង។

ប៉ូលិសតំបន់ បានសង្ស័យថា ជនរងគ្រោះបានប្រើទូរស័ព្ទ ពេលកំពុងដេក។ ស្នាមរបួសរលាកមួយ
បានរកឃើញ នៅផ្នែកទ្រូងខាងឆ្វេង ហើយដៃឆ្វេងកាន់ iPhone ក៏ត្រូវបានរលាកផងដែរ។

ឪពុករបស់ជនរងគ្រោះបានឲ្យដឹងថា ជាធម្មតាកូនប្រុសរបស់គាត់ ចូលដេកនៅម៉ោងប្រហែលជា
១១ យប់។ គេតែងតែចូលចិត្តដេកនៅលើកម្រាលឥដ្ឋ ដោយគ្មានពាក់អាវ គឺដូចទៅនឹងពេលដែល
ឃើញសាកសព។ ឪពុកជនរងគ្រោះបានបន្តទៀតថា រូបគាត់ក៏បានឮសម្លេងកូនប្រុសចេញពីក្នុង
បន្ទប់ដែរ ប៉ុន្តែគាត់គិតស្មានថា ប្រហែលជាកូនប្រុសខ្លួន ដេកមមើលតែប៉ុណ្ណោះ។ លុះដល់ព្រឹក
ឡើង ពេលគាត់ចូលក្នុងបន្ទប់កូនប្រុស ក៏បានឃើញគេស្លាប់បាត់ទៅហើយ។

ជាជំហានដំបូង ប៉ូលិសបានសង្ស័យថា មូលហេតុដែលបណ្តាលឲ្យជនរងគ្រោះបាត់បង់ជីវិត គឺមក
ពីការឆក់ចរន្តអគ្គិសនី ពីឆ្នាំងសាកទូរស័ព្ទ។ នៅមិនទាន់មានអ្វីបានបញ្ជាក់ថា ឆ្នាំងសាកដែលជន
រងគ្រោះនោះបានប្រើ ជាឆ្នាំងសាកហ្ស៊ីនរបស់ Apple ឬរបស់ក្លែងក្លាយនោះទេ ប៉ុន្តែបើតាមរូបភាព
ដែលគេហទំព័រ Dailynews របស់ថៃដែលបានចុះផ្សាយ បានឲ្យឃើញថា ដុំសាកមានពណ៌ខៀវ
ដែលយើងអាចដឹងបានថា វាមិនមែនជាឆ្នាំងសាក iPhone ហ្ស៊ីនរបស់ Apple នោះទេ។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ មានជនរងគ្រោះច្រើននាក់ បានស្លាប់ ដោយបណ្តាលមកពីការសន្ទនា
ទូរស័ព្ទ iPhone ពេលកំពុងសាកថ្ម ហើយបើតាមការស៊ើបអង្កេត គឺឆ្នាំងសាកទាំងនោះ សុទ្ធតែមិន
មែនជាផលិតផលហ្ស៊ីនរបស់ក្រុមហ៊ុន Apple។ ដូច្នេះសូមប្រិយមិត្តទាំងអស់គ្នា ដែលកំពុងតែប្រើ
ប្រាស់ iPhone សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ បើសិនជាអាចសូមកុំសន្ទនាទូរស័ព្ទ ឬប្រើប្រាស់វា ក្នុង
ពេលដែលកំពុងសាកថ្មឲ្យសោះ ព្រោះថាពេលខ្លះទូរស័ព្ទ iPhone ដែលប្រិយមិត្តកំពុងប្រើ គឺទិញ
ត (Second Hand) ពីនាក់ដទៃ ដូច្នេះឆ្នាំងសាក ដែលមានស្រាប់មកជាមួយនោះ ក៏ដូចជាឆ្នាំងសាក
ដែលយើងទៅទិញនៅតាមទីផ្សារ មិនប្រាកដថា ជារបស់ក្រុមហ៊ុន Apple ផលិត ១០០% នោះទេ។
ដូច្នេះ មានតែអនុវត្ត វិធី "ការពារប្រសើរជាង ព្យាបាល" (គឺកុំប្រើប្រាស់ iPhone ពេលកំពុងសាកថ្ម)
ទើបជាការដែលល្អបំផុត៕

ប្រែសម្រួល៖ សិលា
ប្រភព៖ Daily News & Softpedia


Tags: More death iPhone charging Chanthaburi Hightech