ការហាត់កីឡា ជារឿងមួយដ៏ចំបង សំរាប់គ្រប់រូប គ្រប់វ័យ ព្រោះកីឡាអាចជួយឱ្យអ្នកមាន
សុខភាពល្អ រាងកាយមំាមួន មិនត្រឹមតែប៉ុណ្ណោះ ការហាត់កីឡា ជាប្រចំា អាចជួយឱ្យ
សុខភាពផ្លូវភេទ របស់អ្នកខ្លំាងក្លា ថែមទៀតផង៖
ខាងក្រោមនេះ វិធីហាត់កីឡា មួយចំនួន ជួយឱ្យសុខភាពផ្លូវភេទ របស់អ្នកដំណើរការបាន
ល្អ ជាងមុន៖
១/ អង្គុយច្រហោង៖ អង្គុយច្រហោង ដាក់ដៃទាំង ២ របស់អ្នក ទៅមុខឱ្យត្រង់ ស្មើគ្នា រួច
អង្គុយធ្វើចលនា ឡើង ចុះ អាចជួយឱ្យចលនាសាច់ដុំ និង សរសៃឈាម ដើរស្រួល និង
មានកំលំាងខ្លាំងក្លា ចំពោះការរួមភេទ។
២/ រត់ ឬ ជិះកង់៖ ជាប្រភេទកីឡាមួយ ដ៏ងាយស្រួលបំផុត ដែលជួយឱ្យលោកអ្នក មាន
អារម្មណ៍ស្រស់ថ្លា បំបាត់រម្មអារណ៍ស្មុគស្មាញ នៅពេលដែលបែកញើស ជាពិសេស កីឡា
នេះ ក៏មានប្រសិទ្ធិភាពផងដែរ សំរាបជួយដល់ការរួមភេទ ឱ្យកាន់តែប្រសើរឡើង ។
៣/ ដេកលើផ្ទៃរាបស្មើ លើកជើងទាំងពីរ ទៅលើ៖ ជាប្រភេទ កីឡាមួយ ដ៏ប្លែក ដំបូង
លោកអ្នក ត្រូវដេក នៅកន្លែងណាដែលមានផ្ទៃរាបស្មើ រួចលើកជើងទាំងពីរ ទៅលើឱ្យត្រង់
បន្ទាប់មក យកដៃទាំងពីរ របស់អ្នក ទៅប៉ះនឹងជើងនោះ ធ្វើចលនាបែបនេះ រយៈពេល ៥
ទៅ ១៥នាទី ក្នុង ១ថ្ងៃ អ្នកទទួលបាននូវសុខភាពល្អ ភាពជឿជាក់ និង បង្កើននូវអារម្មណ៍
ផ្លូវកាន់តែខ្លាំង៕
ដោយ៖ វណ្ណៈ
ប្រភព៖ womansday