CamNews

បច្ចេកវិទ្យា 

ហេតុផល ៥ យ៉ាងដែលអ្នកគួរជ្រើសរើសផលិតផល Samsung ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ

ព័ត៌មានបច្ចេកវិទ្យា ៖ មោទនភាពដែល​​  Samsung ក្នុងឆ្នាំ 2014 បានក្លាយជាម៉ាកផលិតពេញនិយម​ស្ថិតក្នុងលេខរៀងទី7 ក្នុងចំណោមម៉ាកផលិតផល  ទាំងអស់  លើពិភពលោក ដែលធ្វើឲ្យភ្ញាក់ ផ្អើល ទាំង អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។ ថ្មីៗនេះ ក្រុមហ៊ុនបាននឹងកំពុង  អភិវឌ្ឍខ្លួន ឥតឈប់ឈរ និងឈានទៅមុខមួយកម្រិតទៀត ជាមួយ   នឹង  គំនិតច្នៃប្រឌិតដល់កំពូលរបស់ខ្លួន ទាំងផលិតផល អេឡិចត្រូនិកប្រើប្រាស់ក្នុងគេហដ្ឋាន និងទូរស័ព្ទដៃ ដែលទទួលបានពាន្តរង្វាន់រហូតដល់ទៅ 80 ក្នុង ពេលតែមួយ ក្នុងព្រឹត្តិការណ៍ CES 2015 ដែលជាពិព័រណ៌ផ   លិតផលអេឡិចត្រូនិក ធំជាងគេ ប្រចាំ ឆ្នាំក្នុងពិភពលោក មានដូចជា ទូរទស្សន៍ ម៉ាស៊ីនបោកសម្លៀកបំពាក់ ម៉ាស៊ីនកំដៅអាហារ ឧបករណ៍ ផ្ទុកទិន្នន័យ កុំព្យូទ័រយួរដៃ ទូទឹកកក ម៉ាស៊ីនត្រជាក់ ជាដើម។ ចំណែកឯ  ទូរស័ព្ទដៃស្មាតហ្វូន Sam - sung Galaxy S6 និង S6 edge ដែលត្រូវបានប្រសិទ្ធិនាមជា ទូរស័ព្ទស្អាតដាច់គេ ក្នុងសមាជ ទូរស័ព្ទ ពិភពលោក MWC 2015 ទីក្រុងបាសេលូណា ប្រទេសអេស្បាញ កន្លងទៅថ្មីនេះ ដែលត្រៀមសម្ពោធ លក់ជាផ្លូវការក្នុងពេលឆាប់ៗនេះនៅកម្ពុជា ។


​ដូចអ្វីដែលយើងគ្រប់គ្នាបានដឹងរួចមកហើយថា Samsung មិនត្រឹមតែជា  ក្រុមហ៊ុនបច្ចេកវិជ្ជា នាំមុខ គេក្នុងប្រទេសកម្ពុជា និងពិភពលោក ​ប៉ុណ្ណោះទេ Samsung ក៏បានកំណត់   នូវរាល់កិច្ចការសង្គម ជា ផ្នែកមួយនៃបេះដូងក្រុមហ៊ុន ដើម្បីនាំស្នាមញញឹម និងជាចំណែកក្នុងដំណោះស្រាយសម្រាប់មនុស្ស ជាតិ ជាក់ ស្តែង ដើម្បីចូលរួមអបអរសាទរ   ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃ​ណី​ជាតិខ្មែរ​ ខាងមុខនេះ ក្រុមហ៊ុនក៏បានផ្តល់ជូនកាដូរពិសេសសម្រាប់អតិថជនទាំងអស់ ចាប់ពីថ្ងៃទី27 មីនា រហូតដល់ ថ្ងៃទី 11 មេសា ខាងមុខនេះ ដែលរាល់ការជាវ  ម៉ាស៊ីន     បោកសម្លៀកបំពាក់ ថែមជូនសាប៊ូបោកសម្លៀក បំពាក់ 1ដបធំ និងទឹកក្រអូបមួយដប។ រាល់ការជាវទូរទស្សន៍ ថែមជូនជើងចាប់ភ្ជាប់ជញ្ជាំង សម្រាប់ ទូ ទឹកកកវិញ ថែមប្រអប់បាយ 1 ឈុត ឫ 2ឈុត ទៅតាមប្រភេទ និងម៉ូតផលិតផលដែលអ្នក ជ្រើស រើស


ខាងក្រោមនេះជាមូលហេតុដែលអតិថិជនភាគច្រើនជ្រើសរើសផលិតផល Samsung ដើម្បីជាកាដូរ ពិសេសសម្រាប់ក្រុមគ្រួសារ៖

-ជាម៉ាកផលិតផលល្បីលំដាប់ពិភពលោក

-ផ្តល់ទំនុកចិត្តចំពោះ សេវាកម្ម និង ការតំឡើង

-ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ និង បច្ចេកវិជ្ជាទំនើប

-មានការធានាជូនរយៈពេល រហូតយូរជាង 10 ឆ្នាំ

-តម្លៃសមរម្យ និងប្រកបដោយភាពថ្លៃថ្នូរ

ព័ត៌មានលម្អិតបន្ថែម លោកអ្នកអាចស្វែងរកបាននៅតាមបណ្តាហាងទំនើប អេឡិចត្រូនិក​ Samsung Brand Shop នានា ទូទាំងប្រទេស      ឫ  តាមហាង  លក់ សម្ភារៈអេឡិចត្រូនិកមួយចំនួន ដូចជា K4 ស៊ុនស៊ី មិចកូ KLD ផ្សារទំនើប AEON Mall និង ហាង   លក់សម្ភារៈអេឡិចត្រូនិក SAND ខេត្ត សៀម រាប ក៏ដូចជាតាមស្តង់លក់របស់ Samsung។ 


អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់ លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូបគ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និង   របកគំហើញឥត    ឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែ ប្រសើរ​ ឡើង​នូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុម៉ាស៊ីនថតរូបឧបករណ៍ផ្ទះ បាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គិសនី និង  ដំ ណោះ ​ស្រាយផ្សេងៗប្រើប្រព័ន្ធ  LED។ យើង មានបុគ្គលិកចំនួន 307.000 នាក់នៅទូទំាង84ប្រទេស ដោយ​មាន​បរិមាណលក់ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារអាមេរិក។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com

ប្រភព ៖ Samsung Cambodia


Tags: Samsung Galaxy Tab Samsung Tablet Cambodia Smartphone Hightech Galaxy A