អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយ កាលពីពេលថ្មីៗ
នេះថា ហាងលក់សម្រៀកបំពាក់មួយ ក្នុងប្រទេសអង់គ្លេស ត្រូវបានមានមនុស្សរិះគន់ ជា
ច្រើន ខណៈដែលហាងនោះ តម្រូវអោយនារីម្នាក់ ថតស៉្បតពាណិជ្ជកម្មខោទ្រនាប់ស្រី និង
អាវទ្រនាប់ស្រី ចេញនូវសុដន់ធំៗពេក។
ទោះបីជាយ៉ាងណាក៏ដោយ អ្នករៀបចំថតស៉្បតពាណិជ្ជកម្ម ហាងហ៊ុនសម្លៀកបំពាក់ ដែល
ហៅកាត់ថា M&S បានធើ្វការ ប្រតិកម្មតបភ្លាមៗវិញថា នេះវាជាវិធីសាស្រ្ដ ឬជាសិល្បៈមួយ
នៃការថតប៉ុណ្ណោះ។ ម៉្យាទៀត ប៉ុនហ្នឹងវាមិនជាមានលក្ខណៈអីធ្ងន់ធ្ងរទេ ព្រោះកន្លងមក ក៏
មានក្រុមហ៊ុនខ្លះ បានផ្ដល់អោយអ្នកថត ផ្លល់នូវភាពស៊ិចស៊ីអញ្ចឹងដែរ។
ចំពោះនាង Rosie Huntington មានវ័យ ២៥ឆ្នាំ ដៃលជាអ្នកថតស៉្បតពាណិជ្ជកម្ម បាននិយាយ
ថា ចំពោះនាងគឺមិនមានបញ្ហាអីទេ ព្រោះកន្លងមក នាងក៏ធ្លាប់ទទួលបានជោគជ័យ ដោយការ
ថតអោយហាងនេះដែរ៕
ដោយ៖ វត្ដី
ប្រភព៖ dailymail