ស្មាតហ្វូន Blackphone ដែលត្រូវបានគេចាត់ទុកថា ជាកំពូលអ្នកការពារឯកជនភាព (ជាលទ្ធ
ផលនៃកិច្ចសហការណ៍រវាង Geeksphone និង Silent Circle) ទើបត្រូវបានឧទ្ទេសនាម នៅឯ
ព្រឹត្តិការណ៍ពិពរណ៍បច្ចេកវិទ្យា MWC 2014 ដែលកំពុងធ្វើឡើងនៅក្នុងក្រុង Barcelona ដូច
ទៅនឹងផែនការណ៍កាលពីចុងឆ្នាំមុន។
Blackphone ត្រូវបានបំពាក់អេក្រង់ 4,7 inch ប្រូសេសឺរ quad core 2 GHz , RAM 2 GB និង
អង្គចងចាំក្នុងម៉ាស៊ីន 16 GB ។ ម៉ាស៊ីននេះ មានកាមេរ៉ាក្រោយ 8 Mpx ។
ប៉ុន្ដែ ចំណុចពិសេសរបស់ Blackphone គឺសមត្ថភាពការពារសុវត្ថិភាពនៃទិន្នន័យ និងសិទ្ធិជា
ឯកជន ភាពរបស់អ្នកប្រើប្រាស់។ បើទោះជាប្រើប្រាស់ Android ប៉ុន្ដែ ប្រព័ន្ធដំណើរការនេះ
ត្រូវបានគេកែប្រែជាច្រើនចំណុច និងដាក់ឈ្មោះថា PrivatOS។
ទន្ទឹមនឹងនេះ សបវ៉ែរ ដែលមានលក្ខណៈឯកជន និងកម្មវិធីផ្ដាច់មុខ ដូចជា Blackphone Security
Center, Blackphone Activation Wizard និង Blackphone Remote Wipe ជាដើម នឹងជួយឱ្យអ្នក
ប្រើប្រាស់ អាចនឹងចូលទៅកាន់គេហទំព័រផ្សេងៗ និងផ្ញើសារ ឬសន្ទនាវីដេអូ ជាដើម ក្នុងស្ថាន
ភាពមានសុវត្ថិភាពជាដាច់ខាត។
យោងតាម Geeksphone Blackphone នឹងត្រូវបានលក់ក្នុងតម្លៃ ៦២៩ដុល្លារ (មិនទាន់គិតពន្ធ
និងថ្លៃដឹកជញ្ជូន) ហើយអនុញ្ញាតឱ្យអតិថិជនបញ្ជាទិញបាន ពីអឺរ៉ុប។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Genk