Facebook សង្ឃឹមថានិងចេញលក់ទូរស័ព្ទ smartphone របស់ខ្លួននៅឆ្នាំក្រោយ ខណៈពេលដែល
បានកា្លយជាប្រព័ន្ធទំនាក់ទំនងសង្គមដ៏មានប្រជាប្រិយភាពនិងនាំមុខគេនាពេលបច្ចុប្បន្ន នេះបើ
យោងតាមរបាយការណ៏ The New York Times កាលពីថ្ងៃច័ន្ទ។
ក្រុមហ៊ុនបានជួលវិស្វករជំនាញខាង Software និង Hardware ពី៥ទៅ៦នាក់ដែលធ្វើការ
នៅក្នុងក្រុមហ៊ុន Apple (best selling iphone) និងវិស្វករជំនាញនិងមានបទពិសោធន៏ម្នាក់
ទៀតទាក់ទងទៅនិង iPad ។ ក្រុមហ៊ុនក៏បានពង្រឹកដៃគូពាណិជ្ជកម្មជាមួយនិងក្រុមហ៊ុន
Taiwan's HTC ក្នុងការបង្កើតទូរស័ព្ទ smartphone ដែលអោយឈ្មោះថា "Buffy" ហើយគំរោង
នេះ ត្រូវបានលើកមកពិភាក្សាលើកដំបូងកាលពីឆ្នាំមុនដោយក្រុមបច្ចេកវិទ្យា All Things Digital។
វិស្វករដែលធ្វាប់បំរើការអោយក្រុមហ៊ុន Apple និងបានធ្វើការទាក់ទងទៅនិងទូរស័ព្ទដៃ iPhone
ដែលទើបតែបានជ្រើសរើសនិយាយថា៖ ខ្ញុំបានជួបជាមួយនិងនាយកក្រុមហ៊ុន Facebook គឺលោក
Mark Zucherberg ដែលជាអ្នកចោទសួរពីអតីតការងារទាក់ទងជាមួយនិង smartphone ។ Mark
មានការព្រួយបារម្ភក្នុងការបង្កើតទូរស័ព្ទថ្មីមួយផ្សេងទៀតនាពេលអនាគតដ៏ខ្លីខាងមុខនេះ ដែល
ក្រុមហ៊ុន Facebook និងធ្វើអោយវាកា្លយជាការទាក់ទាញមួយនៃវិស័យបច្ចេកវិទ្យាទូរស័ព្ទ នេះ
បើយោងតាមសម្តីបុគ្គលិកក្រុមហ៊ុន Facebook ប្រាប់ដល់ The New York Times។ ក្រុមហ៊ុន
Facebook ក៏បានបន្ថែមទៀតថា៖ យុទ្ធសាស្រ្តរបស់ពួកយើងគឺសាមញ្ញ ហើយពួកយើងក៏កំពុង
ធ្វើការជាមួយឧស្សាហកម្មទូរស័ព្ទដៃទូទាំងពិភពលោករួមមាន៖ ក្រុមប្រតិបត្តការ ឧស្សាហករ
hardware អ្នកចែកចាយប្រព័ន្ធ OS និងអ្នកអភិវឌ្ឍន៏កម្មវិធីដទៃទៀត រួមគ្នាក្នុងការផ្តល់ជូននូវ
បទពិសោធន៏ថ្មីមួយទៀតទៅដល់មនុស្សទូទាំងពិភពលោក។ ក្រុមហ៊ុនក៏បានបញ្ជាក់កាលពីដើម
ខែនេះផងដែរថា និងផ្តល់ជូនកម្មវិធីមួយផ្សេងទៀតដែលអនុញ្ញាតអោយ Pinterest ឬក៏ធ្វើការគូរ
អ្វីមួយនៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គមមួយនេះ ដែលមានសមាជិកច្រើនជាង ៩០០លាននាក់ទូទាំង
សកលលោក៕
ដោយ ៖ ចាន់ណា
ប្រភព៖channelnewsasia