CamNews

ទូរស័ព្ទ 

Facebook "Smartphone" នឹងមានរូបរាងបែបនេះឬ?

បើនិយាយពីពាក្យចចាមអារាមដែលធ្លាប់តែនិយាយតៗគ្នាថា Facebook និងចេញលក់
នូវ
ទូរស័ព្ទ Smartphone របស់ខ្លួន តើវាជាការជាការពិតឬយ៉ាងណា? ទោះ​ជា​យ៉ាង​ណា
​ក៏​ដោយ​
ប្រភព​ព័ត៌មាន​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា Facebook នឹង​មាន​ Smartphone
របស់​ខ្លួន​​ឬ
​ក៏​អត់​។ ទន្ទឹមនិងនេះដែរក្រុមហ៊ុនក៏កំពុងតែដំណើរការទាក់ទងនិង Smartphone
របស់ខ្លួន
ដោយក្រុមហ៊ុនបានជ្រើសរើសវិស្វករជំនាញ Hardware មកធ្វើការនូវក្នុងវិស័យ
នេះនាប៉ុន្មាន
ឆ្នាំចុងក្រោយ។



លើសពីនេះទៅទៀត គំរូ​ទូរស័ព្ទ​មួយ​ត្រូវ​បាន​គេ​ដាក់​បង្ហាញ​នៅ​លើ​គេហទំព័រ​ Yanko design
ដែល​ត្រូវ​បាន​រចនា​ឡើង​ដោយ​  Michal Bonikowski ព្រម​ទាំង​បញ្ជាក់​ថា​ជារូប​រាង​ Smartphone
របស់​ Facebook ត្រៀម​ចេញ​លក់​នា​ពេល​ខាង​មុខ។ សម្បក​ខាង​ក្រៅ​ Smartphone នេះ​មាន​ពន្លឺ​
ភ្លឺ​រលោង​ដែល​រំលេច​ដោយ​អក្សរ​ Facebook ពណ៌​ខៀវ​ ហើយ​មាន​អេក្រង់​ទំហំ 4.2 អ៊ីញ។ មិន​
ត្រឹមតែ​ប៉ុណ្ណោះ​ទូរស័ព្ទ​មួយ​នេះ មាន​កាមេរ៉ា​ខាង​មុខ 5 megapixel ហើយ​ចំណែក​ឯ​កាមេរ៉ា​ខាង​
ក្រោយ​វិញ​​គឺ 8 megapixel បន្ថែម​ពី​នេះ Michal Bonikowski ក៏​បាន​បង្ហាញ​ពី​ឆ្នាំង​សាក​ថាមពល​ផង​
ដែរ ដែល​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​សាក​សម​សម្រាប់ Smartphone ក្នុង​សម័យ​បច្ចុប្បន្ន។



បើតាមរបាយការណ៏បានអោយដឹងថា Facebook បានធ្វើការទៅលើ Smartphone តាំងពីឆ្នាំ
២០១០។ ស្របពេលនោះដែរ យោងតាមរបាយការណ៏ AllThingsD ផ្សេងមួយទៀតក៏បានអោយ
ដឹងថា Facebook និង ក្រុមហ៊ុន HTC បានកំពុងធ្វើការជាមួយគ្នាក្នុងការធ្វើឡើងនូវ Smartphone
របស់ខ្លួនដែលនឹងអោយឈ្មោះថា "Buffy" ។ បើនិយាយពីអ្នកជំនាញវិស្វករ Hardware វិញត្រូវ
បានគេអ្នកដែលមានជំនាញខ្ពស់ទាក់ទងទៅនឹងបច្ចេកវិទ្យាទូរស័ព្ទ នេះបើយោងតាម The York
Times ។ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមមួយនេះ ព្យាយាមអភិវឌ្ឍន៏នូវ Smartphone របស់
ខ្លួនដើម្បីធ្វើការប្រកួតប្រជែងនាពេលអនាគត។ ហើយក៏មានភាពជឿជាក់ផងដែរថា "Buffy" និង
ទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ទូទាំងសកលលោក ដូចទៅនិង Smartphone ដទៃ
ទៀតផងដែរ៕



ដោយ ៖ មង្គល
ប្រភព ៖ mashable


Tags: international news facebook mobile hightect