CamNews

ជីវិត និងការងារ 

ទោះបីជាពិការក៏ដោយ ក៏នៅតែជាវិរៈបុរស!


អង់គ្លេស៖ លោក Adrew Garthwaite មានវ័យ ២៥ឆ្នំា ជាទាហានជនជាតិអង់គ្លេសដ៏ក្លាហាន
បំផុត។ ថ្វីបើលោក ពិការដៃម្ខាងក៏ពិត​មែន​ តែដៃសប្បនិម្មិតរបស់លោក អាចធ្វើអ្វីៗបានគ្រប់
យ៉ាងទាំងអស់។


Adrew Garthwaite ត្រូវបានកងទ័ពអង់គ្លេស បញ្ជូនទៅកាន់សមរភូមិ នៃប្រទេសអាប់ហ្គានី
ស្ថាន នាខែវិច្ឆិកា ឆ្នាំ២០១០ ដើម្បីប្រយុទ្ធប្រឆំាងនឹងពួកផ្ដាច់ខ្លួន​ តាលីបង់។ ជាអកុសល
Gsthwaite បានត្រួវរងរបូសរហូតដាច់ដៃម្ខាង រួចក៏ត្រូវបានគេបញ្ជូន ទៅវះកាត់នៅប្រទេស
អូស្រ្ដាលី។ នៅប្រទេសអូស្ដ្រីលី ក្រុមគ្រូទេព្យក៏បាន ដាក់ដៃសប្បិនិម្មិត ដែលអាចមានចល
នា ដូចដៃយើងធម្មតាអញ្ចឹង ជាពិសេសគឺ អាចកាន់របស់របរធ្ងន់ៗទៀតផង។

 
Garthwaite បាននិយាយថា​ គាត់មិនអស់សង្ឃឹមក្នុជីវិតទេ ព្រោះពេលនេះគាត់បានរស់នៅ
ជួបមុខប្រពន្ធ កូនវិញ។ ម៉្យាងទៀត ដៃរបស់គាត់ក៏អាចធ្វើអ្វីបានដូចមុនដែរ ដូចជា បើកឡាន
ម៉ូតូ និងជាពិសេស គឺកាន់កាំភ្លើងក្នុងសមរភូមិ។


លោកបានបន្ដថា​ ការលះបង់ដើម្បីបុព្វហេតុជាតិ គឺមានន័យខ្លាំងណាស់ សម្រាប់ជីវិតរបស់
គាត់។ កុំថាឡើយពិការដៃ ទោះបីជាអោយគាត់ពលីជីវិត ក៏គាត់ព្រមដែរ។ គាត់បានបន្ថែម
ថា ប្រពន្ធរបស់គាត់ ក៏ពេញចិត្ដ នឹងអោយគាត់ធ្វើបែបនេះដែរ៕

 

ដោយ៖ នារី
ប្រភព៖ dailymail

 


Tags: lifestye living no arm can do everythinguk