សម្រស់ស្រស់ស្អាត របស់មនុស្សគ្រប់រូប អាចទទួលដោយសារ កត្តាច្រើនយ៉ាង ដូចជា៖ សម្រស់
ពីធម្មជាត ផលិតផលថែរក្សាសម្រស់ និង វិធីថែរក្សាសម្រស់ដោយប្រើរូបមន្តធម្មជាតិ។ល៕
ខាងក្រោមនេះ គឺជាវិធីធ្វើម៉ាស់បិទមុខ ដោយប្រើគ្រឿងផ្សំ ងាយៗអាចជួយឱ្យសម្រស់ស្បែកមុខ
របស់អ្នក សភ្លឺ រលោង ក្នុងរយៈពេលដ៏ខ្លី ដោយធម្មជាតិ។
១/ យកសាច់ក្រូច កិនឱ្យម៉ដ្ឋ ១ស្លាបព្រាបាយ លាយជាមួយនឹងម្ស៉ៅ Powder ១ស្លាបព្រាបាយ
បន្ទាប់មក លាយជាមួយនឹងទឹកដោះគោជូរ កូរចូលគ្នាចូលឱ្យសព្វ រួចលាបនៅលើស្បែកមុខ ទុក
រយៈពេល ១៥ ទៅ ២០នាទី រួចលាងសំអាតទឹកចេញ ជាការស្រេច។ ម៉ាសប្រភេទនេះ មានអត្ថ
ប្រយោជន៍ ជួយបំបាត់ស្នាមជាំ ស្នាមអុជខ្មៅ កំចាត់មុន និង ធ្វើឱ្យស្បែកសម៉ដ្ឋ ភ្លឺរលោង។ សូម
បញ្ជាក់ថា៖ ម៉្សៅ Powder អាចរកទិញបាន នៅតាមផ្សារទំនើប។
២/ យកម្សៅរមៀត មួយស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកក្រូចឆ្មារ បីស្លាបព្រាបាយ ឱ្យសព្វ
ដើម្បីធ្វើជាម៉ាស់បិទមុខមួយ។ បន្ទាប់មក យកមកបិទនៅលើមុខទុករយៈពេល 15នាទី រួចលាង
សំអាតមុខចេញនឹង ទឹកក្តៅឧណ្ឌៗជាការស្រេច។ សូមបញ្ជាក់ថា៖ម្សៅរមៀតអាចរកទិញបាន
នៅតាមផ្សារ និង ផ្សារទំនើប។
៣/ យកស៊ុតមាន់មួយគ្រាប់ វាយបំបែកយកតែ ផ្នែកពណ៌សទុក រួចយកមក លាបលើស្បែកមុខ
នៅពេលដែលវាស្ងួត សូមលាងសំអាតមុខចេញជាមួយនឹងទឹកក្តៅឧណ្ឌៗ។ ធ្វើបែបនេះជួយឱ្យ
ស្បែកមុខរបស់អ្នក តឹងណែនម៉ដ្ឋនិងភ្លឺរលោងដូចធម្មជាតិ។ សូមបញ្ជាក់ថា៖ សូមកុំយកម៉ាស់
បិទមុខនេះ មកបិទនៅត្រង់កន្លែងស្បែកខូច)៕
ព័ត៌មានទាក់ទងនឹងការយល់ដឹងផ្សេងៗ៖
-អាហារពីរប្រភេទ កាត់បន្ថយស្រ្តេស បានឆាប់រហ័ស
-ពីរយ៉ាង ធ្វើឱ្យអ្នក ឆាប់ចូលគេង និង គេងលក់ស្កប់ស្កល់
-កំពូលអាហារបីយ៉ាង ធ្វើឱ្យអ្នកគេងលក់ស្កប់ស្កល់ បានឆាប់រហ័ស
-វិធីធ្វើម៉ាស បិទមុខឱ្យសម៉ដ្ឋ ភ្លឺរលោង តឹងណែន រយៈពេលខ្លី (មានវីដេអូ)
-វិធីបីយ៉ាង រៀបចំបន្ទប់គេងឱ្យមានបរិយាកាសល្អ និង ជួយឱ្យគេងលក់ស្កប់ស្កល់
ដោយ៖ វណ្ណៈ
ប្រភព៖ stylecraze