ស្មាតហ្វូនបីគ្រឿងខាងក្រោមនេះ ត្រូវបានគេហទំព័របច្ចេកវិទ្យា Androidpit វាយតម្លៃខ្ពស់ចំពោះ
សមត្ថភាពថតរូប សម្រាប់ឆ្នាំ ២០១៦។ ពិសេស ក្នុងចំណោមនេះ ក៏មានស្មាតហ្វូនដែលមានតម្លៃ
ទាបផងដែរ។
១. Huawei P9
រូបថតពេលយប់របស់ស្មាតហ្វូន Huawei P9
មូលហេតុដែលនាំឱ្យមានឈ្មោះក្នុង Top ៖ ដោយត្រូវបានបំពាក់ហាតវ៉ែរ និងសបវ៉ែរ ដែលជួយ
ដល់ឡែនភ្លោះ Leica កំពូលស្មាតហ្វូន Huawei P9 ជួយឱ្យអ្នកចាប់យកនូវរូបភាពច្បាស់បំផុត។
ទំព័រ Androidpit វាយតម្លៃថា “កាមេរ៉ាទូរស័ព្ទនេះ ត្រូវបានយើងខ្ញុំចាត់ទុកដូចជា DSLR ដ៏សម
ល្មមមួយ ។”
Huawei P9 ប្រើប្រាស់កាមេរ៉ាមុខ 8 MP ដែលមាន Aperture F/2.4។ កាមេរ៉ាក្រោយ 12 MP ដែល
មាន Aperture F/2.2 និងមានភ្លើង LED Flash ភ្លោះ។
២. Samsung Galaxy S7
រូបដែលថតពី Galaxy S7
មូលហេតុដែលនាំឱ្យមានឈ្មោះក្នុង Top ៖ ក្នុងជីវិតប្រចាំថ្ងៃ មនុស្សយើងត្រូវឆ្លងកាត់ពេលវេលា
ជាច្រើន ក្នុងនោះមានពេលខ្លះ យើងត្រូវការថតរូប ប៉ុន្តែ ចំកន្លែងដែលខ្វះពន្លឺ។ សម្រាប់ កាមេរ៉ា
12 MP របស់ Galaxy S7 ប្រការខាងលើនេះ លែងជាបញ្ហាទៀតហើយ។ ឡែន F/1.7 អាចទទួល
ពន្លឺបានច្រើន ហើយនៅលើសេនសឺររូបភាព ទំហំភិកសេលខ្ពស់ 1.4µm នឹងជួយចាប់យកពន្លឺបាន
ច្រើន ជួយឱ្យរូបថតបានច្បាស់ល្អ។ កាមេរ៉ារបស់ Galaxy S7 នឹងចំណាយពេលត្រឹមតែ ១,៥វិនាទី
ប៉ុណ្ណោះ ក្នុងការថតរូបមួយសន្លឹក។
Samsung Galaxy S7 មានកាមេរ៉ាមុខ 5 MP ដែលមាន Aperture F/1.7។ កាមេរ៉ាក្រោយ 12 MP
អាចថតវីដេអូ 4K បាន។
៣. Lenovo Moto G4 Plus
រូបដែលថតពីស្មាតហ្វូន Lenovo Moto G4 Plus
មូលហេតុដែលនាំឱ្យមានឈ្មោះក្នុង Top ៖ គេហទំព័របច្ចេកវិទ្យា Androidpit បានវាយតម្លៃថា “យើង
ខ្ញុំមានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះសមត្ថភាពនៃកាមេរ៉ារបស់ Moto G4 Plus។ ស្មាតហ្វូននេះ មាន
តម្លៃប្រហែល ២៥០ដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែ វាមានកាមេរ៉ាដ៏ល្អមួយ។ ក្នុងការពិសោធ យើងខ្ញុំ
បានរកឃើញថា Moto G4 Plus មានកាមេរ៉ាដ៏សែនល្អ”។
Moto G4 Plus មានកាមេរ៉ាមុខ 5 MP ដែលមាន Aperture កម្រិត F/2.2 ។ កាមេរ៉ាក្រោយ 16 MP
ដែលមាន Aperture F/2.0 និងមានភ្លើង LED Flash ភ្លោះ។
ប្រែសម្រួល ៖ តារា