CamNews

ព័ត៌មានបច្ចេកវិទ្យា 

ជិតនឹងមានភ្លៀងអាចម៍ផ្កាយស្អាតបំផុតប្រចាំឆ្នាំ

នៅក្នុងយប់ថ្ងៃទី ១២ និងវេលាទាបភ្លឺថ្ងៃទី ១៣ខីសីហាខាងមុខ អ្នកចូលចិត្តវិស័យតារាសាស្ដ្រ នឹងមាន
ឱកាសទស្សនាភ្លៀងអាចម៍ផ្កាយ Perseid ដែលជាភ្លៀងអាចម៍ផ្កាយធំបំផុតមួយក្នុងចំណោមពីរ នៅ
ក្នុងឆ្នាំ។



ភ្លៀងអាចម៍ផ្កាយ Perseid កើតឡើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃទី ២៣កក្កដា ដល់ថ្ងៃទី ២០សីហា ក្នុង
នោះ នៅយប់ថ្ងៃទី ១២សីហា នៅវេលាម៉ោង ២០ដល់២២និង៣០នាទី នឹងមានភ្លៀងអាចម៍ផ្កាយ
ច្រើនបំផុត។

ក៏ប៉ុន្តែ ដោយសារតែពន្លឺព្រះចន្ទ ដូច្នេះ ការទស្សនាភ្លៀងអាចម៍ផ្កាយក៏នឹងមិនសូវបានច្បាស់។ អ្នក
ដែលចង់ទស្សនាភ្លៀងអាចម៍ផ្កាយ គួរតែទស្សនានៅវេលាកណ្ដាលយប់ នៅពេលព្រះចន្ទបានលិច
ដែលនៅពេលនោះ កម្រិតនៃអាចម៍ផ្កាយធ្លាក់ អាចឡើងដល់ ៨០អាចម៍ផ្កាយ ក្នុងមួយម៉ោង។

ទន្ទឹមនឹងនេះ អ្នកទស្សនា ត្រូវមើលទៅទិសឦសាន កន្លែងដែលមានកញ្ចុំផ្កាយ Perseus និងផ្កាយ
ដែលមានពន្លឺខ្លាំង Mirfak របស់កញ្ចុំផ្កាយនេះ។ សូមជ្រើសរើសកន្លែងដែលងងឹត ជៀសវាងកន្លែង
ដែលមានពន្លឺអគ្គីសនី និងកន្លែងដែលមានផ្សែងច្រើន។

ក្រៅពី Geminids ភ្លៀងអាចម៍ផ្កាយ Perseid ក៏ជា ភ្លៀងអាចម៍ផ្កាយដ៏ធំបំផុតមួយប្រចាំឆ្នាំ។ ភ្លៀង
អាចម៍ផ្កាយ Perseid បានកកើតឡើងពីបំណែកដែលនៅសល់របស់ផ្កាយដុះកន្ទុយ Swift-Tuttle នៅ
ពេលវាហោះក្បែរ និងធ្លាក់ចុះមកផែនដី។

ប្រែសម្រួល ៖ បុត្រា


Tags: ភ្លៀងអាចម៍ផ្កាយ អាចម៍ផ្កាយ