ក្រោយពីមានរូបភាពបែកធ្លាយជាច្រើន ថ្ងៃនេះ (១៤មករា) យើងបន្តស្វែងយល់ព័ត៌មានថ្មីបំផុត
ស្ដីអំពីកំណែ Galaxy S8 Plus។
រូបភាពឯកសារ
យោងតាម Gsmdome របាយការណ៍ថ្មីបំផុតពីកូរ៉េខាងត្បូង បានឱ្យដឹងថា Galaxy S8 នឹងមាន
កំណែ Galaxy S8 Plus ដែលមានអេក្រង់ឡើងដល់ 6.2 inch។ កំណែ Galaxy S8 និង Galaxy
S8 Plus លែងមានប៊ូតុង Home រឹងទៀតហើយ។ ព័ត៌មានទាំងនេះ វាសមស្របទៅនឹងរបាយ
ការណ៍ និងរូបភាពកន្លងមកស្ដីអំពី Galaxy S8។
ពិសេស ប្រភពព័ត៌មានថែមទាំងបានឱ្យដឹងថា Galaxy S8 Plus នឹងបំពាក់កាមេរ៉ាភ្លោះនៅខាង
ក្រោយ។ ចំណែកកំណែ Galaxy S8 ដែលមានអេក្រង់ 5.7 inch វិញ គឺមានកាមេរ៉ាតែមួយ។
តាមការសន្និដ្ឋាន ស្មាតហ្វូនទាំងពីរខាងលើ នឹងប្រើឈីប Snapdragon 835 ឬ Exynos 8895,
RAM 6 GB រួមនឹងព័ត៌មានផ្សេងៗទៀត។ ពេលវេលានៃការបង្ហាញខ្លួនរបស់ស្មាតហ្វូនខាងលើ
មិនទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ ប៉ុន្តែ តាមការសន្និដ្ឋាន វាអាចបង្ហាញខ្លួននៅថ្ងៃទី
២៦កុម្ភៈ ឬថ្ងៃទី ១៨មេសា។ សូមរង់ចាំតាមដានទាំងអស់គ្នា!
ប្រែសម្រួល ៖ តារា
ប្រភព ៖ Gsmdome