អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីព្រឹកថ្ងៃទី
១៧ធ្នូ នេះថា មនុស្សក្នុងទីក្រុងជាច្រើន នៃប្រទេសអង់គ្លេស ហាក់បីដូចជាសប្បាយចិត្ដ
យ៉ាងខ្លាំងក្នុងការអបអសាទរ នៃបុណ្យសាសនាគឹ្រស្ដមកដល់ ដែលភាកច្រើជាមនុស្សស្រី
បាននំាគ្នា បង្កើតការជប់លាងផ្សែងៗជាមិត្ដភ័ក្រ ឬនំាគ្នាទៅក្លឹបកំសាន្ដរាត្រី។
គួររំលឹកផងដែរថា បន្ទាប់ពីបានជប់លាងរួចរាល់ហើយ ពួកគេជាស្រីៗ បាននាំគ្នាផឹកស្រា
យ៉ាងច្រើន ដែលអ្នកខ្លះផឹកដល់ថ្នាក់ទៅផ្ទះមិនរួច ហើយដើរអាក្រាតតាមដងផ្លូវទៀតផង។
អ្នកខ្លះទៀត ផឹកដើរមិនរួច ថ្នាក់ដល់មិត្ដភ័ក្រទូរសព្ទ ហៅរថយន្ដសង្រ្គោះបន្ទាន់។
បើតាមប្រភពដដែលបានបន្ថែមទៀតថា គឺឃើញស្រ្ដីភាគច្រើន ដែលធ្វើរបៀបនេះ គឺកើត
ឡើងក្នុងទីក្រុងប្រហែលជាបី ឬបួន រួមមានដូចជា London, Birmingham, Manchester
និង Newcastle ជាដើម៕
ប្រភពខាងលើបានអោយដឹងទៀតថា សល់ត្រឹម ៩ថ្ងៃទៀត ដល់ថ្ងៃបុណ្យសាសនាគ្រឹស្ដ រដ្ឋ
របស់អង់គេ្លស បានត្រៀមថវិកាដល់ទៅ ៥០០, ០០០ផោន សម្រាប់ការចំណាយដល់ យុជន
យុវនារីទាំងនោះ នៅពេលដែលគេគ្រោះអាសន្ន៕
ដោយ៖ នារី
ប្រភព៖ dailymail