រយៈពេលចុងក្រោយនេះ ក្រុម ហែកកឺរ មកពី វៀតណាម និងក្រុម ហែកកឺរ មកពីចិន បានបើក
ការវាយប្រហារ លើគេហទំព័រជាច្រើន របស់ភាគីទាំងសងខាង ដោយសារតែបញ្ហា នៅសមុទ្រ
ចិនខាងត្បូង។
រូបភាព ថតពីគេហទំព័រ តៃវ៉ាន់ ដែលបានក្លាយជាអ្នករងគ្រោះ នៃការវាយប្រហារ របស់
ហែកកឺរ វៀតណាម
ប៉ុន្មានថ្ងៃមកនេះ បញ្ហាសមុទ្រចិនខាងត្បូង រវាង វៀតណាម និងចិន បានក្លាយជាប្រធានបទ
សំខាន់បំផុត ក្នុងទំព័រសារព័ត៌មាន។ មិនត្រឹមតែធ្វើឱ្យផ្នែកការទូត និងនយោបាយ កាន់តែមាន
ភាពតានតឹងប៉ុណ្ណោះទេ តែបញ្ហាជម្លោះដែនទឹករវាងប្រទេសទាំង ២នេះ បានរាលដាលដល់
វិស័យបច្ចេកវិទ្យាផងដែរ ក្នុងនោះ ក្រុម ហែកកឺរ វៀតណាម បានធ្វើការវាយប្រហារគេហទំព័រ
នានា របស់ចិន ដោយខឹងនឹងការវាទី “រំលោភ” របស់ចិន នៅសមុទ្រចិនខាងត្បូង ដែលប្រទេស
វៀតណាម ហៅថា សមុទ្រខាងកើត។ ភ្លាមៗនោះ ដើម្បីសងសឹក ក្រុម ហែកកឺរចិន ក៏បានបើក
ការវាយប្រហារបកដូចគ្នានេះ។
២ថ្ងៃកន្លងមកនេះ មានការវាយប្រហារជាច្រើន ពីសំណាក់ ក្រុម ហែកកឺរ វៀតណាម ទៅលើ
គេហទំព័រនានារបស់ចិន
យោងតាមការស្រាវជ្រាវមិនផ្លូវការ មកដល់ពេលនេះ គេហទំព័ររាប់សិបរបស់ចិន រួមមានទាំង
ស្ថាប័នជំនួញ ទាំងស្ថាប័នរដ្ឋ ត្រូវក្រុម ហែកកឺរ ដែលអះអាងថា មកពី វៀតណាម វាយប្រហារ។
ការវាយប្រហារនេះ ភាគច្រើន គឺប្រើប្រាស់វិធីវាយលុក រំខានសេវាកម្ម ដែលហៅថា DDos
(Distributed Denial of Service) ។ ទន្ទឹមនឹងបណ្ដាគេហទំព័ររបស់ចិនដីគោក គេហទំព័រមួយ
ចំនួនដែលមានឈ្មោះ ដូមេន តៃវ៉ាន់ (.tw) ក៏ក្លាយជាគោលដៅនៃការវាយប្រហារនេះ។
បន្ទាប់មក ក្រុម ហែកកឺរ ចិន ក៏សងសឹក
ក្រុមអ្នកជំនាញការក្នុងវិស័យបច្ចេកវិទ្យាយល់ថា ការវាយប្រហារនេះ អាចនឹងក្លាយជាសង្គ្រាម
អ៊ីនធឹរណិត រវាងប្រទេសចិន និងវៀតណាម។ ប្រសិនសង្គ្រាមអ៊ីនធឺរណិត ពិតជាកើតឡើងមែន
នោះ គេជឿថា ភាគីខាង វៀតណាម ឯណោះទេ ទើបជាអ្នកខាតបង់ច្រើនបំផុត។ ព្រោះថា បច្ចេក
វិទ្យារបស់ វៀតណាម ខ្សោយជាងចិន ហើយប្រជាជនចិន គឺមានចំនួនច្រើនជាង វៀតណាម ដូច្នេះ
ចិន ក៏មាន ហែកកឺរ ច្រើនជាង វៀតណាម។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ tech