CamNews

ផលិតផលថ្មី 

សំបកទូរស័ព្ទ Galaxy S III "Super Cool" សំរាប់នារី

ទូរស័ព្ទជាទីស្រលាញ់របស់អ្នកនឹងកាន់តែគួរឲ្យស្រលាញ់ថែមទៀត នៅពេលដែល
ប្រើប្រាស់
សំបកទូរស័ព្ទ HappyMori។

Galaxy S III កំពុងទទួលបានជោគជ័យយ៉ាងខ្លាំងពីពាណិជ្ជកម្មរបស់ខ្លួន ដោយលក់អស់ចំនួន
១០លានគ្រឿងតែក្នុងរយះពេលមិនដល់២ខែផង។ កត្តានេះធ្វើឲ្យទីផ្សារឧបករណ៍កាលីបស្អាតៗ
សំរាប់ទូរស័ព្ទ Samsung ក៏មានការរីកចំរើនខ្លាំងដែរ។

សំបកទូរស័ព្ទ HappyMori សំរាប់ Galaxy S III ដ៍គួរឲ្យស្រលាញ់

ជាក់ស្តែង ក្រុមហ៊ុនផលិត HappyMori (កូរ៉េខាងត្បូង) បានផលិតសំបកទូរស័ព្ទសំរាប់ Galaxy
S III ដ៍ទាន់សម័យមួយ មានគុណភាពខ្ពស់ រចនាម៉ូដស្អាតគួរឲ្យស្រលាញ់ និងមានច្រើនពណ៌
សំរាប់ជ្រើសរើសទៀតផង។ ផលិតផលនេះ ពិតជាសក្តិសមយ៉ាងខ្លាំងសំរាប់សុភាពនារីៗ ទាន់
សម័យ។ វាត្រូវបានលក់ក្នុងតំលៃប្រហែល ២០ដុល្លារសហរដ្ឋអាមេរិច៕

ដោយ៖ សិលា
ប្រភព៖ k14



Tags: Phone accessories Galaxy S III samsung super cool hightech teen girl